កាលពីពេលថ្មីៗនេះ មហាជននិងហ្វេនជាច្រើនពិតជាចាប់អារម្មណ៍ជាមួយនិងដំណើរកំសាន្តរបស់កំពូលតារាចម្រៀងល្បីឈ្មោះ ឱក សុគន្ធកញ្ញា ជាលក្ខណៈគ្រួសារទៅកាន់ទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ដែលបង្ហាញពីជីវិតហាយសូរបស់គ្រួសារអ្នកនាង មើលទៅពិតជាពោរពេញដោយក្ដីសុខយ៉ាងខ្លាំង។
ដោយឡែកអ្វីដែលកាន់តែធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ និងកាន់តែភ្ញាក់ផ្អើលនោះគឺ នៅពេលឃើញស្វាមីកំពូលតារាចម្រៀងរូបនេះ បានបង្ហោះរូបភាពក្នុងដំណើរកំសាន្តជាមួយគ្រួសារ និងថែមទៀតរៀបរាប់សារយ៉ាងផ្អែមល្ហែមបែបនេះថា៖
«នៅពេលដែលយើងស្រឡាញ់មនុស្សម្នាក់ខ្លាំងបំផុត នោះ រូបភាពដែលយើងបានថត ពិតជាស្អាតណាស់សម្រាប់យើង នេះរូបខ្ញុំថតឱ្យភរិយាខ្ញុំ ចំណែកនេះជារូបថតដែលភរិយាខ្ញុំថតឱ្យខ្ញុំ ពិតជាស្រស់ស្អាតណាស់លើលោក»
តាមរយៈសារនេះពិតជាធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះមិននឹកស្មានថាស្វាមីអ្នកនាង ឱក សុគន្ធកញ្ញា ពូកែប្រើពាក្យផ្អែមល្ហែមទៅដាក់ភរិយាបែបនេះនោះទេ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី