Toey ចេញមុខប្រាប់ថាទោះខ្លួននឹងAlek ចែកផ្លូវគ្នាហើយមានគូស្នេហ៍រៀងៗខ្លួនមែនតែនៅធ្វើជាមិត្តល្អរវាងគ្នា!

“Toey-Charinporn Junkiat” និង “Alek-Theeradej Methavarayut” ពេលនេះអ្នកទាំងពីរមានស្ថានភាពស្នេហាជាមួយសង្សារថ្មីហើយ។  ថ្មីៗ​នេះ Toey បាន​បើក​ចំហ​ពី​ឋានៈរបស់ខ្លួនជាអតីត​មិត្ត​ស្រី Alek តាម​រយៈ​កម្មវិធី​ល្បីរបស់ប្រទេសថៃ ក្រោយ​ពី​Alek ​មាន​ស្នេហា ។ Toey និង Bow មានទំនាក់ទំនងល្អខ្លាំងណាស់ មាន​យោបល់​គ្នា​ទៅ​វិញ​ទៅ​មក។ ក្នុងនោះនាងក៏បានប្រាប់ថា នាងសប្បាយចិត្តនៅពេលដែលAlek រកឃើញសុភមង្គលរបស់ខ្លួន។

នាងក៏ដឹងដែរថា មានអ្នកយល់ច្រលំថានាងអាចនឹងមិនចូលចិត្ត ឬច្រណែននឹងទំនាក់ទំនងរបស់ពួក តែនាងមិនមានអារម្មណ៍បែបនោះទេ។ មិនតែប៉ុណ្ណោះ ពួកគេទាំងពីរនាក់ក៏តែងតែលើកទឹកចិត្តគ្នា និងជូនពរគ្នាទៅវិញទៅមកផងដែរព្រោះនៅតែរក្សាមិត្តភាពនៅដដែរ។
Eriya