Bellacampen ទៅធ្វើបុណ្យអោយចិត្តជ្រះថ្លាជាមួយកំលាំងចិត្តពីមនុស្សសំខាន់ នៅថ្ងៃដែលអតីតមិត្តប្រុសភ្ជាប់ពាក្យ!!

បើកទំព័រពត៌មានណាក៏ឃើញប្រធានបទលោក Weir19 បំពាក់ចិញ្ចៀនពេជ្យអោយអនាគតភរិយាពីព្រោះថ្ងៃនេះជាថ្ងៃដំបូងដែលតារាប្រុសរូបនេះចាប់ផ្តើមផុសរូបជាមួយមនុស្សសំខាន់ថ្មីរបស់គាត់។ មានមនុស្សច្រើនណាស់ដែលចូលរួមសម្តែងក្តីរីករាយជាមួយថ្ងៃមង្គល ថ្ងៃពិសេសរបស់កំលោះ HOT របស់វិស័យសិល្ប:ថៃ ប៉ុន្តែក៏មានមនុស្សមួយចំនួនធំទៀតដែលនាំគ្នាបារម្មណ៍ពីទឹកចិត្តដ៏សែនស្រាលរបស់អតីតមិត្តស្រី Bella Ranee ពីព្រោះនាងបានធ្វើរឿងនេះ។
នៅថ្ងៃពិសេសរបស់អតីតមិត្តប្រុសកញ្ញា Bella Ranee បាននាំក្រុមគ្រួសារ និងមិត្តភក្តិជិតស្និតទៅធ្វើបុណ្យនៅតាមបណ្តាវត្តដែលអ្នកម្តាយរបស់នាងចូលចិត្តទៅជានិច្ចកាល។ តារាស្រីបានផុសរូបជាច្រើននៅក្នុងអ៊ិនស្តាក្រាមព្រមជាមួយ Caption សសេរថា “ធម៌តែងតែនាំអោយមនុស្សបានជួបគ្នា ខ្ញុំយកបុណ្យមកផ្ញើរណា🤍🙏🏻”។
បញ្ជាក់យ៉ាងច្បាស់ថានាងកំពុងព្យាយាមធ្វើចិត្តអោយស្ងប់សុខ ទោះបីខាងក្នុងកំពុងពុះកញ្ជ្រោលយ៉ាងណាក៏ដោយ។ បន្ទាប់ពីតារាស្រីផុស មានមិត្តភក្តិតារាដែលយល់ចិត្តនាងជាច្រើនរូបបាននាំគ្នាមកផ្តល់កំលាំងចិត្ត ខមមិនរូប ❤️❤️ អោយយ៉ាងច្រើនកុះករ។ ក្នុងនោះយើងក៏ឃើញតារាប្រុស kongthappeak ម្នាក់ដែលព្យាយាមប្រាប់ថាគាត់នៅក្បែរនាង នាងអាចពឹងពាក់បានគ្រប់ពេលវេលាដោយការចូល like គ្រប់រូបដែល Bella បានផុស។

អត្ថបទដោយ សា