ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយ ទាក់ទងនិងជីវិតស្នេហារបស់ពិធីករិនីរូបស្រស់កញ្ញា កែវ សីហា ដែលបានស្វែងយល់ចិត្តថ្លើមគ្នាអស់រយៈពេលជាច្រើនឆ្នាំ ហើយក៏នឹងត្រៀងចូលរោងការនៅចុងឆ្នាំ២០១៩នេះផងដែរ។
ជាក់ស្ដែងថ្មីៗនេះកញ្ញា បានធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ នៅពេលដែលគ្រប់គ្នាបានឃើញ តារាស្រីរូបនេះបង្ហាញរូបភាព Pre Wedding ជាច្រើនសន្លឹក នៅលើទឹកដីខេត្តសៀមរាបជាមួយនិងអនាគត់ស្វាមីរបស់ខ្លួន ដោយក្នុងនោះអ្នកទាំងពីរបានតុបតែងខ្លួនយ៉ាងស្រស់ស្អាត មើលទៅពិតជាលេចធ្លោរខ្លាំងណាស់។
គួរបញ្ជាក់ផងដែរថា គ្រប់រូបភាព Pre Wedding ទាំងអស់ដែល តារាស្រីរូបនេះបង្ហោះ គឺមិនបានបង្ហាញមុខអនាគត់ស្វាមីឲ្យគ្រប់គ្នាបានឃើញចំនោះទេ ភាគច្រើនថត ពីក្រោយខ្នងនិងចំហៀងតែប៉ុណ្ណោះ នេះប្រហែលជានាងចង់ធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលនៅថ្ងៃពិសេសខាងមុខនេះមើលទៅ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖សុីវលី