ទាក់ទងមើលចិត្តគ្នាអស់រយៈពេល 10 ឆ្នាំហើយ សម្រាប់គូរស្នេហ៍តារាប្រុសស្រី Nadech Kugimiya និង Yaya-Urasaya ហើយពីមួយថ្ងៃទៅមួយថ្ងៃស្នេហារបស់អ្នកទាំងពីរកាន់តែផ្អែមល្ហែមឡើង
ជាក់ស្ដែង Nadech-Yaya ក៏បានបណ្ដើរគ្នារួមមានសមាជិកគ្រួសារទាំងសងខាងទៅញុំបាយជុំគ្នាយ៉ាងពិសេសទៀតផង ខាងឯម៉ាកកែវ និងម៉ាក់ប្លា សុទ្ធតែស្រុះស្រួលគ្នាផុសរូបថតយ៉ាងកក់ក្ដៅអោយហ្វេនរបស់អ្នកទាំងពីរបានឃើញ
ដោយខាងម៉ាក់កែវ បានសរសេរឃ្លាប្រយោគដែលបង្ហាញអោយឃើញពីការពេញចិត្តថា “ម៉ាក់ត្រូវហើយ…..555#ត្រូវអោប#ចូលចិត្តខ្លាំងណាស់ៗៗៗៗ@urassayas #មួយឈុតនេះទទួលបានពេញមួយឆ្នាំ…..ទើបតែចេញពីធ្វើការជាមួយម្ចាស់ឈុត….ថែមទាំងទទួលបានការអោបយ៉ាងកក់ក្ដៅទៀត….ធ្វើអោយម៉ាក់នឹកដល់បទចម្រៀង…..អោបនេះយូរអង្វែង ម៉ាក់អគុណកូនធំៗណា Yaya គេងលក់សុបិន្ដល្អណាបងប្អូន Good Ningt Naka”
បន្ទាប់មកគ្រប់គ្នាសុទ្ធតែចូលទៅខមិនដាក់ជាសំនួរថា ជួបជុំញុំបាយគ្រួសារទាំងសងខាងបែបនេះ កំពុងតែពិភាក្សារឿងមង្គលរបស់កូនៗមែនទេ?
អត្ថបទដោយ : នីត្តា



















