លង់ហើយៗ! សុិន យូប៊ីន តែងខ្លួនចូលរួមកម្មវិធីមង្គលគ្រួសារអភិជន ទាំងស្អាត ទាំងសមសួន នរណាក៏សរសើរ!(មានរូបច្រើន)
ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ ពិធីការិនីសំបូរប្រជាប្រិយភាពកញ្ញា សុិន យូប៊ីន ដែលបច្ចុប្បន្ននេះមហាជនជាច្រើនតែងតែសរសើរនាងជាតារាស្រីដែលមានទេពកោសល្យល្អ និងថែមទាំងមានរូបសម្រស់ស្រស់ស្អាតខ្លាំងថែមទៀត។
ជាក់ស្ដែងកាលពីម្សិលមិញនេះ នាងបានបង្ហោះរូបភាបបង្ហាញពីទិដ្ឋិភាពខ្លួនទៅចូលរួមកម្មវិធីមង្គលការគ្រួសារអភិជនគឺរចៅស្រីរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា និងកូនប្រុសអ្នកឧកញា៉ លាង ម៉េង ជាមួយការតុបតែងខ្លួនយ៉ាងស្រស់ស្អាត និងសមសួនក្នុងឈុតប្រពៃណីពណ៌ទឹកមាស ហើយក្នុងនោះនាងថែមទាំងសម្ដែងការគោរពយ៉ាងថ្លៃថ្នូរទៅកាន់ភ្ញៀវកិត្តិយសដែលជាអ្នកមានមុខមាត់ក្នុងសង្គលជាច្រើនថែមទៀតផង។
តាមរយៈរូបភាពនោះ មហាជននិងហ្វេនជាច្រើនពិតជាសរសើរតារាស្រីរូបនេះ មិនត្រឹមតែស្រស់ស្អាតនោះទេ ហើយថែមទាំងចេះអោនលំទោនគោរពអ្នកដទៃបានយ៉ាងថ្លៃថ្នូរថែមទៀតផង៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖













អត្ថបទដោយ៖ស៊ីវលី