អតីតមិត្តប្រុសជិតរៀបការ! Bella នាំគ្រួសារដើរធ្វើបុណ្យនិងថែមទាំងនិយាយពាក្យទាំងនេះថា….!

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ថ្វីត្បិតតែយើងទទួលដំណឹងថាតារាប្រុស Weir ជិតរៀបមង្គលការក៏ពិតមែន តែងាកទៅចាប់អារម្មណ៍តារាស្រី Bella ដែលជាអតីតគូស្នេហ៍វិញ ហាក់បីដូចជាមិនខ្វាយខ្វល់អ្វីនោះទេ ហើយថែមទាំងបង្ហាញសកម្មភាពរីករាយផ្សេងៗក្នុងបណ្ដាញសង្គមថែមទៀតផង។

ជាក់ស្ដែងដូចជាថ្មីៗនេះ នាងបានដឹកដៃក្រុមគ្រួសារទៅធ្វើបុណ្យសាងកុសលនៅឯវត្តមួយកន្លែងជាមួយគ្នាយ៉ាងមានសុខនិងពោរពេញដោយភាពរីករាយ ហើយក្នុងនោះនាងថែមទាំងពោរពេញយ៉ាងដូច្នេះទៀតថា៖

After Footer (Active) - damrei Mr1 Zone2

«ព្រះធម៌ ជាកន្លែងបង្ហាញផ្លូវឱ្យយើងបានជួបគ្នា កុំភ្លេចទទួលបុណ្យទាំងអស់គ្នាណា»

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជារំភើបចិត្ត និងថែមទាំងបាននាំគ្នាបញ្ចេញមតិពេញចិត្ត និងបានជូនពរនាងក្នុងការធ្វើបុណ្យនេះសម្រេចដូចបំណងប្រាថ្នាថែមទៀតផង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី