បើគិតមកទល់និងពេលនេះ អតីតបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ ២០២០ កញ្ញា រ៉េត សារីតា បើកបង្ហាញទំនាក់ទំនងស្នេហាខ្លួនជាមួយនិងគូស្នេហ៍ដែលជាជនជាតិបរទេសរយៈពេលប្រមាណជិត២ឆ្នាំហើយ ហើយពីមួយថ្ងៃទៅមួយថ្ងៃអ្នកទាំងពីរតែងតែបង្ហាញភាពស្និតស្នាលនិងគ្នាធ្វើឲ្យហ្វេនៗជាច្រើនលួចច្រណែនយ៉ាងខ្លាំងផងដែរ។

ជាក់ស្ដែងដូចជាថ្មីៗនេះ នាងកាន់តែធ្វើឲ្យមហាជននិងហ្វេនជាច្រើនចាប់អារម្មណ៍ខ្លាំងថែមទៀត នៅពេលឃើញនាងបង្ហាញរូបភាពបង្ហាញពីសកម្មភាពនាងនិងគូស្នេហ៍បានដឹកដៃគ្នាទៅធ្វើដំណើរកំសាន្តទៅកាន់ប្រទេសឡាវ តែ២នាក់យ៉ាងរ៉ូមែនទិច និងមានក្ដីសុខខ្លាំងថែមទៀតផង។
តាមរយៈរូបភាពនោះ កាន់តែធ្វើឲ្យហ្វេនៗជាច្រើនរបស់តារាស្រីរូបនេះ កាន់តែរំភើប និងកាន់តែសរសើរគូស្នេហ៍អ្នកទាំងពីរទោះបីមមារញឹកនឹងការងារច្រើនយ៉ាងណា ក៏ឆ្លៀតពេលមានដំណើរកំសាន្តជាមួយគ្នាផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖






អត្ថបទដោយ៖ស៊ីវលី