ទុកជាអនុស្សាវរីយ៍! មើល IG Bella នៅតែរក្សាទុករូបនាងជាមួយនឹងWeir មិនដែលលុបរូបថតមួយសន្លឹកសោះ!

បន្ទាប់ពីតារាល្បី Weir  Sukonwat Kanaros ចាប់ផ្តើមមានទំនាក់ទំនងស្នេហាជាមួយមិត្តស្រីនៅក្រៅវិស័យ “Vicky” ក្រោយមកក៏មានពាក្យចចាមអារ៉ាមខ្លាំងថាលោកជិតមានដំណឹងល្អហើយ។ ហើយលោកក៏ត្រៀម​ចូលមង្គល​ការ​សង្សារ​នៅ​ថ្ងៃ​ទី ១៧ កក្កដា ខាង​មុខ​នេះ​ហើយ​ ម្សិលមិញ (៣ កក្កដា ២០២២) បើយោងតាម​ Instagram របស់​ Weir បានបង្ហោះរូបភាពពាក់ចិញ្ចៀនពេជ្រជាពិធីភ្ជាប់ពាក្យជាមួយនារីម្នាក់។ លើសពីនេះហ្វេនមើល Instagram របស់Weir ហើយចាប់អារម្មណ៍ រូបថត​ដែល​ថត​ជាមួយ Bella ក្នុង​ថ្ងៃ Valentine’s Day បាន​បាត់​ពី Instagram។

រួម​ទាំង​រូបភាព​ដែលនាំBella ​ទៅលេង​ឪពុក​នៅ​ខេត្ត​ខនកែន ក៏​បាន​បាត់​ទៅ​ដែរ។ ទន្ទឹមនឹងនោះ អ្នកនិយមលេងអ៊ីនធឺណែត បាននាំគ្នាមើល Instagram របស់Bella ម្ដងគេក៏រកឃើញថារូបថតដែលថតជាមួយគ្នានៅដដែរ ។ ចំណែកឯអាល់បុម​​រូបថត​ដែល​ធ្វើ​ដំណើរ​ទៅលេងឪពុករបស់Weir ​ក៏នៅដដែរផង​ដែរ។
After Footer (Active) - damrei Mr1 Zone2