Lisa BLACKPINK បង្កើតប្រវត្តិសាស្ត្រដ៏អស្ចារ្យ បានឈ្នះពានរង្វាន់តន្ត្រីពិភពលោក!

សម្រាប់បទចម្រៀង “MONEY” របស់ Lisa BLACKPINK ដែលចេញនៅថ្ងៃទី 23 ខែកញ្ញា ឆ្នាំ 2021 គឺជាបទចម្រៀងមួយទៀត ដែលទទួលបានការឆ្លើយតបល្អណាស់។ ហើយថ្មីៗនេះ ត្រូវបានគេរាយការណ៍ថា ការសម្តែងពិសេស វីដេអូ “Money”  ដែលជាបទចម្រៀង b-side ចេញពីអាល់ប៊ុមទោលដំបូងរបស់ Lisa ‘LALISA’ – Lalisa Manoban ឬ Lisa BLACKPINK ទទួលបានការចូលមើលជាង 600 លានដងនៅលើ YouTube ក្នុងរយៈពេលត្រឹមតែ 269 ថ្ងៃ។

ហើយចុងក្រោយថ្ងៃនេះ (ថ្ងៃទី 4 ខែកក្កដា ឆ្នាំ 2022) មានរបាយការណ៍បន្ថែមថា Lisa ឈ្នះរង្វាន់ “ចម្រៀងអន្តរជាតិប្រចាំឆ្នាំ” ពីបទចម្រៀងល្បី “#MONEY” នៅ SEC Awards 2022 ។ សូមអបអរសាទរ Lisa សូមអបអរសាទរ Lisa ចំពោះភាពជោគជ័យនេះ។
After Footer (Active) - damrei Mr1 Zone2
Eriya