មានក្បួនដង្ហែអបអរសាទរ សម្រាប់តារាសម្ដែងស្រី Pat Napapha Tantrakul ដែលស្រាប់តែមានទំនាក់ទំនងស្នេហាជាមួយតារាសម្ដែងវ័យក្មេង Yuan Kawinratបន្ទាប់ពីអ្នកទាំងពីរលួចលាក់ស្រលាញ់គ្នា។ ចុងក្រោយ អ្នកទាំងពីរបានមកនិយាយក្នុងកម្មវិធី talk show លោកគោរពស្រលាញ់ Pat ដោយសារតែនាងជានារីល្អ រឹងមាំ និងមើលថែកូន និងក្រុមគ្រួសារគ្រប់បែបយ៉ាង។
លោកមានអារម្មណ៍ដូចជាអ្នកគាំទ្រដែលតែងតែចង់គាំទ្រដល់Patជានិច្ច ។ ទោះបីជាពេលនេះមិនអាចនិយាយបានថាជាមិត្តស្រីមិត្តប្រុសគ្នាក៏ដោយក៏លោកនៅតែមានអារម្មណ៍ចូលចិត្តនូវភាពក្លាហានរបស់Pat មករហូត។ មិនថា Yuan ស្ថិតក្នុងឋានៈជាអ្វីនោះទេលោកបានឃើញការតាំងចិត្តរបស់ Pat ក្នុងការរស់នៅបានល្អ។ Yuan ត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រ និងការលើកទឹកចិត្តដ៏ល្អបំផុតសម្រាប់ Pat។
After Footer (Active) - damrei Mr1 Zone2
Eriya