Song hyekyo ធ្វើអោយមានពត៌មានធំព្រោះសម្រស់ដែលមិនចេះធ្លាក់ចុះរបស់នាង ស្លៀកឈុតខ្មៅប៉ុន្តែស្អាតដូចទេពអប្សរ!!

នៅចាំហាន់ជីអ៊ិនបានទេអ្នកទាំងអស់គ្នា? ពួកយើងបានឃើញនាងតាំងពីសម័យយើងនៅសិក្សាថ្នាក់បឋម ពីមុនក្មេងនិងស្រស់ស្អាតយ៉ាងណាសពេលនេះនាងនៅដដែល គ្មានត្រង់ណាប្រែប្រួលដែលធ្វើអោយយើងអាចកត់សំគាល់ហើយលើកយកមកនិយាយបានឡើយ។ ចុងក្រោយ Song hyekyo បានធ្វើអោយអ្នកសារពត៌មានគ្រប់គ្នារវល់ព្រោះសម្រស់ក្នុងឈុតខ្មៅនៅក្នុងកម្មវិធីបង្ហាញគ្រឿងពេជ្យ។
តារាសម្តែងស្រីកូរ៉េសម្រស់អមត:ម្នាក់នេះត្រូវបានគេអញ្ជើញអោយចូលរួមកម្មវិធីធំរបស់ @chaumetofficial ជាប្រែនគ្រឿងអល្ល័ង្កាល្បីល្បាញលំដាប់កំពូលរបស់ប្រទេសបារាំង និងទ្វីបអឺរ៉ុបទាំងមូល។ Song hyekyo ទៅចូលរួមក្នុងឈុតរាត្រីវែងពណ៌ខ្មៅព្រមជាមួយឈុតគ្រឿងពេជ្យដែលគេបានរៀបចំអោយ និងម៉ូតសក់សាមញ្ញៗ ដែលបានធ្វើអោយគ្រប់គ្នាភ្លឹកនឹងសម្រស់របស់នាងហើយសុំនាងថតរូបឥតឈប់ឈរ។
ថ្ងៃនេះយើងឃើញរូបរបស់ Song hyekyo លើបណ្តាញសង្គមគ្រប់ប្រភេទ ជាពិសេសនៅក្នុងហ្វេសប៊ុក គ្រប់គ្នាផុសសសើរពីសម្រស់ និងថាមពលដែលនាងមាននៅពេលដែលនាងត្រូវតុបតែងខ្លួនបែបនេះ ស្លៀកឈុតខ្មៅមើលទៅមានអំណាចជារាជនីមហាអំណាចដែលអាចក្តោបក្តាប់កម្មវិធីទាំងមូលបានយ៉ាងងាយស្រួល។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា