មិនមែនកាត់.តទេ! ខ្សែភាពយន្ដខ្នាតខ្លីរបស់ វណ្ណដា ថតនៅក្នុងទន្លេពិតៗ តោះទៅមើលបច្ចេកទេសថត!(មានរូបភាព)

ជាការពិតណាស់ក្រោយពេលដែលវីដេអូខ្លីដែលមានចំណងជើងថា «សាកលវិទ្យាល័យផ្លូវចិត្ដ – Mental Health University» របស់តារាចម្រៀងរ៉េបលោក វណ្ណដា បានចេញជាផ្លូវការមក មហាជននិងហ្វេនជាច្រើនពិតជាភ្ញាក់ផ្អើល និងកំពុងតែផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង។

អ្វីដែលពិសេសនោះគឺក្នុងសាច់រឿងខ្លីនោះ មានបញ្ចូលបទចម្រៀងរបស់លោកដែលមានចំណងជើងថា «ពេលខ្លះ» ក្នុងអាល់ប៊ុម Skull2 ហើយបើនិយាយពីទិដ្ឋិភាពក៏ដូចជាបច្ចេកទេសថតវិញ មហាជនជាច្រើនកាន់តែស្ញើចសរសើរ នៅត្រង់ឈុតដែលលោក វណ្ណដា អង្គុយលង់លក់នៅកណ្ដាលទន្លេតែម្នាក់ឯង ធ្វើឲ្យគ្រប់គ្នាឆ្ងល់ថាតើការថតនោះជាការពិតឬក៏យ៉ាងណា។

After Footer (Active) - damrei Mr1 Zone2

ក្នុងនោះផងដែរ បើងាកទៅមើលសកម្មភាពក្នុងការថតវីដេអូខ្លីនេះវិញ ទើបដឹងថាការថតនៅក្នុងកណ្ដាលទន្លេនោះគឺជាសកម្មភាពពិតៗ ធ្វើឲ្យគ្រប់គ្នាឃើញហើយពិតជាស្រៀវ និងសរសើរពីការតាំងចិត្តរបស់តារាចម្រៀងរូបនេះយ៉ាងខ្លាំង៕ តោះ! ទៅទស្សនារូបភាព និងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី