ផ្អែមល្ហែមណាស់! លោកឧកញ៉ា ព្រាប សុវត្ថិ ដឹកដៃភរិយាទៅកំសាន្តនៅខេត្តមណ្ឌលគីរីយ៉ាងរីករាយ!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ​ កំពូលតារាចម្រៀងដែលទើបតែទទួលបានងារជាឧកញ៉ា ព្រាប សុវត្ថិ តែងតែធ្វើឲ្យមហាជននិងហ្វេនជាច្រើនចាប់អារម្មណ៍ខ្លាំង​ ជាមួយនឹកសកម្មភាពជាច្រើនមិនថាក្នុងវិស័យសិល្បៈឬក៏ក្នុងបណ្ដាញសង្គមនោះទេ។

ជាក់ស្ដែងដូចជាថ្មីៗនេះ លោក បានដឹកដៃភរិយាបណ្ដូលចិត្ត និងកូនៗសំណព្វចិត្តរបស់ខ្លួនទៅកាន់សេចក្ដីនៅឯទឹកដីភូមិភាគឦសាន្ត ខេត្តមណ្ឌលគិរី និងបានបង្ហោះរូបភាពស្និតស្នាលជាមួយភរិយា ជាមួយសម្រស់ធម្មជាតិពណ៌បៃតងស្រស ឃើញហើយនរណាក៏លួចច្រណែននិងលោកគ្រប់គ្នាដែរ។

មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនោះ ហ្វេនជាច្រើនក៏កាន់តែសរសើរពីភាពផ្អែមល្ហែមរបស់លោក និងភរិយា ទោះបីបច្ចុប្បន្ននេះមានកូន៣នាក់ពេញកម្លោះអស់ហើយក៏ដោយ តែអ្នកទាំងពីរនៅតែបង្ហាញក្ដីស្រលាញ់ចំពោះគ្នាមិនចាញ់ប្ដីប្រពន្ធដែលទើបតែរៀបការហើយថ្មីថ្មោងនោះទេ៕

After Footer (Active) - damrei Mr1 Zone2

តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី