គ្រាន់តែរូបភាព Fitting ដំបូងក៏អាចយកចិត្តរបស់ទស្សនិកជនទូទាំងប្រទេសបានដែល!! aum_patchrapa ដឹកដៃតួឯកប្រុសទាំងពីររបស់នាងផ្សព្វផ្សាយរឿងថ្មីដោយធានាថា “អស់ស្ទះ” !!

បន្ទាប់ពីបាន Confirm ប្រាប់ហ្វែនៗថាតារាស្រីកំពូលពិតជាបានចូលរួមសម្តែងជាតួឯកស្រីរបស់រឿង “ลมพัดผ่านดาว” ជាមួយតួឯកប្រុសដល់ទៅពីនាក់រួមមានលោក hussaweee និងតួឯកប្រុសកំពូលកក់ក្តៅលោក “តិក” រួចមក មានមនុស្សច្រើនណាស់ដែលបានរងចាំហើយនាំគ្នាផុសនិយាយដល់រឿងថ្មីនោះ។ ចុងក្រោយគ្រប់គ្នាកាន់តែសម្តែងក្តីចង់ទស្សនាកាន់តែខ្លាំងបន្ថែមទៀតក្រោយពេលឃើញរូប Fitting របស់តារាទាំងបីដួង។
តួឯកប្រុសស្រីរបស់រឿង “ลมพัดผ่านดาว” បាននាំគ្នាផុសរូបភាពតួអង្គនៅក្នុងរឿងនោះនៅក្នុងអ៊ិនស្តាក្រាមថ្ងៃនេះ ដែលរូបនីមួយៗនោះបង្ហាញអោយដឹងថាសាច់រឿងនេះពិតជាមិនធម្មតាទេ មើលទៅស្នេហារ៉ូមែនទិក ល្អូកល្អឺន ផ្អែមល្ហែមច្រើនណាស់។ ម៉្យាងវិញទៀតទាំងបីនាក់សុទ្ធជាកំពូលតារាល្បីដែលបានក្លាយជាតារាក្នុងដួងចិត្តរបស់ទស្សនិកជនស្រាប់ មកជួបគ្នារួមដៃគ្នាក្នុងរឿងតែមួយបែបនេះធ្វើអោយអារម្មណ៍របស់មហាជននៅមិនស្ងៀមទេបើមិនបានមើលពួកគេ។
ដូចដែលបានទស្សន៍ទាយទុកបន្ទាប់ពីតារាទាំងបីនាក់បានផុសរូបជាលើកដំបូង រឿង “ลมพัดผ่านดาว” បានក្លាយជាប្រធានបទនៅក្នុងពត៌មានកំសាន្តរបស់ប្រទេសថៃដ៏ល្បីល្បាញមួយនាពេលនេះ។ អ្នកគាំទ្រទូរទស្សន៍បុស្តិ៍លេខ ៧ ជាពិសេសហ្វែនៗរបស់លោក hussaweee, កញ្ញា aum_patchrapa និងតួឯកប្រុសជើងចាស់ តិក កំពុងនាំគ្នា ចូលខមមិនប្រាប់ថាចង់មើលឆាប់ៗ ហើយនាំគ្នាចែករំលែកដំណឹងរបស់រឿងនេះនៅក្នុងបណ្តាញអ៊ិនធឺណែតជាកំហុក។

After Footer (Active) - damrei Mr1 Zone2


អត្ថបទដោយ សា