ក្តៅៗ!! តារាប្រុស great_rider10 ចេញមុខសុំទោសសិស្សប្អូន ២ នាក់ និងមហាជនបន្ទាប់ពីបានសសេរខមមិនមួយចំនួនធ្វើអោយគ្រប់គ្នាមិនស្បាយចិត្ត!
តាមពត៌មានមិនបានប្រាប់អោយបានច្បាស់ទេថាមានរឿងអ្វីកើតឡើង ឬសង្គមរិះគត់តួឯកប្រុសទឹកចិត្តកក់ក្តៅ great_rider10 ធ្ងន់ធ្ងរកម្រិតណានោះទេ ប៉ុន្តែថ្មីៗនេះម្ចាស់ខ្លួនបានសសេរសាផុស សុំទោសអ្នកជិតស្និទ្ធពីរនាក់នោះព្រមទាំងទស្សនិកជនដែលកំពុងខឹងសម្បានៅក្នុងអ៊ិនស្តាក្រាមរបស់ខ្លួន។

លោក great_rider10 បានផុសថា “សួស្តីបាតខ្ញុំក្រេត ទាក់ទងនឹងរឿងសាសសេរដែលខ្ញុំបានចូលទៅខមមិននៅលើរូបរបស់សិស្សប្អូនពីរនាក់ ហើយបានធ្វើអោយមនុស្សជាច្រើនមិនសប្បាយចិត្ត ខ្ញុំសុំទោសខ្ញុំមិនបានមានចេតនារើសអើងរឿងភេទអ្វីនោះឡើយ ដោយព្រោះភាពស្និទ្ធស្នាលខ្លាំងរបស់ខ្ញុំនិងប្អូនៗទាំងពីរទើបខ្ញុំមិនបានប្រយ័ត្នប្រយែងរឿងពាក្យពេជ្យអោយបានល្អិតល្អន់មុនផុស…


ខ្ញុំសុំប្រើអ៊ិនស្តាក្រាមត្រង់នេះដើម្បីសុំទោសប្អូនៗ និងសុំទោសគ្រប់គ្នា ករណីទង្វើរបស់ខ្ញុំបានធ្វើអោយប៉ះពាក់អារម្មណ៍របស់គ្រប់គ្នា ហើយបើអ្នកទាំងអស់គ្នាផ្តល់ឧកាសខ្ញុំសូមទៅសុំទោសដោយផ្ទាល់ម្តងទៀត” ។ បន្ទាប់ពីឃើញផុសរបស់តារាប្រុសហើយអ្នកដែលស្គាល់និស្ស័យ និងអត្ថចរិកគាត់មែនទែនបាននាំគ្នាចូលមកខមមិនផ្តល់កំលាំងចិត្តអោយគាត់យ៉ាងច្រើនកុះករ ពីព្រោះតារាប្រុសរបស់យើងរូបនេះគាត់មិនដែលគិតមិនល្អ ឬធ្វើរឿងមិនល្អដាក់នរណាសូម្បីម្តង។
អត្ថបទដោយ សា



