ព្រឺក្បាល! តារាស្រី Cheer និយាយពីរឿង Tangmo បែបនេះនៅក្នុងកម្មវិធីស្រាប់តែដាច់ភ្លើង!

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ទោះបីជាបច្ចុប្បន្ននេះអតីតតារាថៃស្រី Tangmo បានឃ្លាយឆ្ងាយពីពិភពលោកនេះក៏ពិតមែន តែហ្វេនៗ ជាពិសេសមិត្តភក្ដិរួមសិល្បៈជាមួយនាងនៅតែចង់ចាំនាងមិនដែលភ្លេចនោះទេ។

ជាក់ស្ដែងដូចជាថ្មីៗនេះ នៅក្នុងកម្មវិធីជជែកកំសាន្តមួយ ដែលខណៈពេលដែលតារាស្រី Cheer បាននិយាយរំលឹកដល់ឈ្មោះ Tangmo ភ្លាមស្រាប់តែ ធ្វើឱ្យភ្លើងក្នុង Studio ចាប់ផ្តើមភ្លឹបភ្លែតភ្លាមៗ ធ្វើឱ្យម្នាក់ៗនៅក្នុងកម្មវិធីងាកមើលមុខគ្នាក្នុងក្រសែភ្នែកភ្ញាក់ផ្អើលខ្លាំង និងព្រឺសម្បុរសឹងតែគ្រប់គ្នាថែមទៀតផង។

After Footer (Active) - damrei Mr1 Zone2

ក្នុងនោះផងដែរ ពាក្យប៉ុន្មានម៉ាត់ដែល Cheer និយាយ និងធ្វើឲ្យដាច់ភ្លើងនោះគឺ ពាក្យដែលនាងនិយាយថា «មិនគួរណាមនុស្សស្មោះត្រង់ និង ល្អដូចជា Tangmo បែរជាមកជួបរឿងដែលមិននឹកស្មានមួយនេះឡើយ» ភ្លាមៗនោះភ្លើងក៏ដាច់ភ្លឹបភ្លែតតែម្ដង តែក្នុងនោះគ្រប់គ្នាមិនទាន់ដឹងថាតើវាពិតប្រាកដ ឬក៏ជាការពញ្ញាក់អារម្មណ៍របស់ម្ចាស់កម្មវិធីឬយ៉ាងណានោះទេ៕

សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី