ធ្វើអោយកំលោះរូបសង្ហាអារម្មណ៍ល្អយ៉ាង Great Warintorn ត្រូវប្រញាប់ចូលខ្លួនមកប្រកាសសុំទោសភ្លាមៗ ក្រោយពីកើតរឿងដ្រាម៉ារិះគន់ធ្ងន់ធ្ងរមួយហើយប្រធានបទនេះកំពុងតែក្ដៅក្នុង Twitter បន្ទាប់សាម៉ីខ្លួនបានចូលខមិនលើរូបតារាសម្ដែងសិស្សប្អូនពីរនាក់ Gap Chakrin នឹង Care Wongwachira ដោយពាក្យថា “ល្អណាស់មិនបាច់ចាំប្រឹង” រហូតដល់គ្រប់គ្នាសម្លឹងឃើញថាដូចជាការមើលងាយខាងភេទ
ដោយថ្មីៗនេះ Great បានចេញមកបង្ហោះសារសុំទោសដល់អ្នកទាំងពីររួមទាំងអ្នកទាំងអស់គ្នាផងដែរតាមរយៈ IG ផ្ទាល់ខ្លួន @great_rider10 ដោយសាម៉ីខ្លួនប្រាប់ថាមិនមានចេតនាមើលងាយខាងភេទឬពូជសាសន៍អ្វីទាំងអស់ ប៉ុន្ដែដោយសារតែភាពស្និតស្នាលជាមួយប្អូនទាំងពីរទើបមិនបានប្រយ័ត្នពាក្យសម្ដី
“សូមអភ័យទោសដល់គ្រប់គ្នា…..សុំទោសណា Gap-Care gapjakarin @care_wpk”
“ជំរាបសួរបាទខ្ញុំ Great
ចំពោះពាក្យសម្ដីដែលខ្ញុំបានចូលទៅខមិនប្អូនៗ ហើយធ្វើអោយកើតការមិនសប្បាយចិត្តដល់អ្នកគ្រប់គ្នា ខ្ញុំគ្មានចេតនាឬតាំងចិត្តមើលងាយភេទពូជសាសន៍អ្វីនោះទេ ភាពពិតជាក់ស្ដែងចេញពីចិត្តពិតៗ ដោយសារតែភាពស្និតស្នាលជាមួយប្អូនៗទើបខ្ញុំមិនបានប្រយ័ត្នសម្ដី មិនបានគិតអោយល្អិតល្អិនមុននឹងខមិន
ខ្ញុំសុំប្រើទីកន្លែងរបស់ខ្លួនត្រង់នេះដើម្បីសុំទោសប្អូនទាំងពីរ ហើយក៏សុំទោសដល់អ្នកគ្រប់គ្នាផងដែរបាទ ចំពោះទង្វើរបស់ខ្ញុំដែលបានប៉ះពាល់ដល់អារម្មណ៍ ខ្ញុំសូមទោសអស់ពីចិត្ត ម្ដងទៀត”
អត្ថបទដោយ : នីត្តា

















