មានតែ Pantipa A ទេដែលអាចទៅរួច!! ជូនប៉ាប៉ាទៅឋានសួគ៌ហើយធ្វើការជាបន្ត ព្រោះវាជាការងាតារាស្រីសុខចិត្តប្រថុយថតជាមួយពស់កំណាច!
ដូចដែលអ្នកនាង Pantipa A ធ្លាប់បានផុសត្អូញត្អែនៅថ្ងៃដែលបានដំណឹងថាប៉ាប៉ាជាទីស្រលាញ់របស់ខ្លួនបានលាចាកលោក “នាងជាមនុស្សដែលគ្មានពេលដើម្បីខូចចិត្ត” ការងារនិងកាតព្វកិច្ចតែងតែមកមុខអ្វីៗទាំងអស់។ ចុងក្រោយបន្ទាប់ពីថ្ងៃបូជាសពលោកឪពុកហើយតារាស្រីបានផុសរូបការងារថ្មីដែលគួរអោយរន្ធត់មួយនៅក្នុងអ៊ិនស្តាក្រាម!

ជាការងារថតរូបទស្សនាវដីដែលតម្រូវអោយ Pantipa A តែងខ្លួនស៊ិចស៊ីហើយថតគុជាមួយពស់ពិសពណ៌ខ្មៅដ៏គួរអោយខ្លាចមួយ។ តារាស្រីះបង់អស់កំលាំងកាយចិត្ត និងការព្រួយបារម្មណ៍ពីសុវត្ថិភាពហើយបានសម្រេចការងារនោះយ៉ាងគួរអោយស្ងប់ស្ងែង រូបនីមួយៗរបស់នាងចេញមកស្រស់ស្អាត មានអំណាចហើយមើលទៅនាងជាមួយសត្វពស់នោះសហការណ៍គ្នាបានល្អជាខ្លាំង។

បន្ទាប់ពីអ្នកនាង Pantipa A បានផុសរូបជាមួយពស់ខ្មៅនៅក្នុងអ៊ិនស្តាក្រាមមានតារាជាច្រើនបានចូលមកខមមិនអ៊ីម៉ូជិ 🔥🔥🔥 ដែលបញ្ជាក់ថានាងគឺទីបំផុតនៃអ្នកតស៊ូនិងការងារ strong ហើយស្រលាញ់អាជីពរបស់ខ្លួល។ អ្នកខ្លះចូលមកសសេរថា “ចង់កើតខ្យល់” ពីព្រោះពស់នោះវាសាហាវហើយមានពិសគួរអោយខ្លាចខ្លាំង។
អត្ថបទដោយ សា


