ក្បាលមិនទំនេរសោះ! Abigail គួអោយស្រលាញ់ខុសគេខុសឯង ត្រូវគេបង្អាប់ថា……..ស្រីតែមួយបំពាក់ខោវអាវឡើងលែងចង់ឃើញមុខហើយ! មានវីដេអូ
ពិតជាគួអោយស្រលាញ់ខ្លាំងណាស់សម្រាប់អូន Abigail កូនស្រីពៅរបស់ Chompoo Araya ជាមួយលោកប៉ា Knot Witsarut ពេលនេះបានក្លាយជាព្រះនាងតូចក្នុងគ្រួសារនិងបងៗពូមីងអ្នកលេងបណ្ដាញសង្គម ទោះបីជាម៉ាក់ Chompoo ផុសរូបអ្វីរបស់កូនស្រីក៏ទទួលបានការគាំទ្រ
ហើយជាក់ស្ដែងម៉ាក់ Chompoo ផុសរូបភាពកូនស្រីក្នុង IG ព្រមជាមួយឃ្លាជា emoji ជាប់លើរូបពីរផ្សេង ខណៈអូនតូចអង្គុយលើសាឡុង ជាមួយតុក្កតា តែងខ្លួនគួអោយស្រលាញ់និងសមជាកូនម៉ាក់ៗណាស់ មានច្រើនសន្លឹកគួអោយស្រលាញ់ ជាពិសេសត្រង់កន្លែងអូន Abigail ដួលសង្កត់ខ្លាឃ្មុំ ហើយយកមាត់ដូចជាញញឹមតិចៗ គួអោយខ្នាញ់ណាស់កូនស្រី
រឿងនេះក្រៅពីខមិនកោតសរសើរក្នុងន័យតែមួយថាគួអោយស្រលាញ់ហើយ ក៏មានអ្នកខ្លះបង្អាប់ថាអូន Abigail ដូចបង Shayfa ខ្វះតែសក់ទេ
អត្ថបទដោយ : នីត្តា






























