អីយ៉ា! ទីបំផុត Mik ចេញមុខបកស្រាយហើយ ក្រោយលេចព័ត៌មានកំពុងសាងស្នេហ៍ជាមួយតារាស្រីរូបនេះ!

ជាការពិតណាស់ ក្រោយពេលដែលតារាសម្ដែងថៃប្រុសរូបសង្ហាលោក Mik Thongraya បែកបាក់ស្នេហាជាមួយនិងតារាស្រី Bow Maylada មក​ យើងមិនទាន់ឃើញតារាប្រុសរូបនេះរកបានអ្នកស្អំបេះដូងនោះទេ ទើបតែថ្មីៗនេះលេចលឺព័ត៌មានថាលោកកំពុងតែសាងស្នេហ៍ជាមួយនឹងតារាស្រីរួមទ្រនុំ Preaw Tussaneeya ក្រោយអ្នកទាំងពីរបង្ហាញភាពស្និតស្នាលនិងគ្នាខ្លាំងពេក។

យ៉ាងណាមិញចំពោះពាក្យចចាមរាមនេះ មួយរយៈទៅហើយដែលតារាប្រុសរូបនេះស្ងប់ស្ងាត់មិនចេញមុខបកស្រាយ តែស្រាប់តែថ្មីៗនេះលោកក៏ដាច់ចិត្តបញ្ជាក់ទំនាក់ទំនងលោកនិងតារាស្រី Preaw យ៉ាងដូច្នេះថា៖

After Footer (Active) - damrei Mr1 Zone2

«តាមពិតទៅសម្ព័ន្ធភាពនេះ កើតឡើងដោយសារពួកយើងជាគូដែលមហាជនចាប់គូ តែវាក្លាយជាពិតឬអត់ អាស្រ័យតាមពេលវេលា និង សាមុីខ្លួនទាំងសងខាង តែចំពោះពួកយើងទាំងពីរពេលនេះ ម្នាក់ៗសុទ្ធសឹងតែផ្តោតលើការងាររៀងៗខ្លួន ហើយនិយាយរាប់អានគ្នា ត្រឹមជាបងប្អូន មិនតែប៉ុណ្ណោះ បើនិយាយពី Preaw សម្រាប់ខ្ញុំ គឺត្រូវចិត្តខ្ញុំណាស់ ទាំងរូបសម្បត្តិ អត្តចរិត និស្ស័យ និយាយរួមទៅ នាងជាមនុស្សគួរឱ្យស្រឡាញ់ តែសម្រាប់ខ្ញុំពេលនេះ គិតតែពីធ្វើការតែមួយមុខ និងបណ្តោយតាមពេលវេលាសិនចុះ បើថ្ងៃមុខប្រែប្រួលពេលណា ក៏បង្ហាញឱ្យឃើញនៅពេលនោះតែម្ដង»

ក្រោយពេលលឺបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជារំភើបចិត្ត និងសង្ឃឹមថាទំនាក់ទំនងរវាងអ្នកទាំងពីរទៅថ្ងៃមុខ និងកាន់តែស្និតស្នាលឡើងៗ អាចនិងក្លាយជាគូស្នេហ៍ថែមទៀតផង៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី