ឃើញក្នុងរឿងជេរមិនដាក់មាត់ តាមពិតចរិកក្រៅឆាក Kik Mayurin ជាតារាចិត្តធម៌សំដីទន់ភ្លន់…

ចរិកពិតចិត្តធម៌ណាស់! តារាសម្ដែងស្រីជើងចាស់ដ៏ល្បីឈ្មោះយូរឆ្នាំក្នុងរឿងភាគថៃនាង Kik Mayurin ធ្វើឲអ្នកធ្លាប់តែទស្សនាការសម្ដែងរបស់នាងមានការភ្ញាក់ផ្អើលក្រោយពីដឹងពី អត្ដចរិកពិតក្រៅឆាកសម្ដែងរបស់នាង ខុសគ្នាឲស្រលះ តើនាងសម្ដែងបានដោយរបៀបណា?

ដោយតារាស្រី Kik Mayurin តែងត្រូវបានអ្នកទស្សនាស្គាល់ជាច្រើនឆ្នាំមកហើយតាមរយះរឿងភាគដែលនាងសម្ដែង ថាជាតារាស្រីតួឆ្នាស់តួឆ្នើមតួខូចមាត់ដាចនៅក្នុងរឿង ធ្វើឲអ្នកទស្សនាខ្លះគិតថានៅក្រៅឆាករូបនាងក៏មិនណយនោះដែរមើលទៅ។ តែការពិតខុសស្រលះតារាស្រីដួងនេះ ចរិកពិតក្រៅឆាកវិញ ជាតារាស្រីដែលមានសំដីទន់ភ្លន់មួយៗ មានអ្នកមិត្តរួមកាងារជាច្រើនស្រលាញ់ចូលចិត្ត ថែមជាតារាស្រីចិត្តបុណ្យថែមផង។ តារាស្រីនាង Kik Mayurin បានចាប់អារម្មណ៍មកលើផ្លូវធម៌តាំងពីនាងនៅវ័យក្មេងមកម្លេះ និងបានងាកមកដើរលើផ្លូវធម៌ផ្អាកពីអាជីពការសម្ដែងនៅវ័យកណ្ដាល។ ពេលនេះរូបនាងក៏បានបួសខ្លួនជាដូនជី រក្សាសីល សិក្សាព្រះធម៌នៅឯប្រទេសភូមាផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ