ស្អាតណាស់! ទីបំផុតរូបភាព Pre-wedding របស់ នីឡា និងអនាគត់ស្វាមីចេញមកហើយ!(មានរូបភាព)

ពិតណាស់មហាជនជាច្រើនប្រាកដជាកំពុងតែរង់ចាំថ្ងៃពិសេសរបស់តារាកំប្លែងវ័យក្មេងកញ្ញា វ៉ាន់ នីឡា ពោលគឺនៅខែមេសា ឆ្នាំក្រោយនេះហើយ។

យ៉ាងណាមិញ ក្រោយពេលដែលតារាស្រីរូបនេះ ប្រកាសពេលរៀបការមក គេសង្កេតឃើញនាងនិងអនាគតស្វាមី តែងតែបង្ហាញភាពផ្អែមល្ហែមនិងគ្នាជារឿយៗក្នុងបណ្ដាញសង្គម។

ជាក់ស្ដែងនៅពេលនេះ សូម្បីតែរូបភាព Pre-wedding របស់នាងក៏ត្រូវបានបង្ហាញចេញមកដែរ ដោយក្នុងនោះគេបានឃើញនាងតុបតែងខ្លួន ជាមួយនិងរ៉ូបអាពាហ៍ពិពាហ៍ស្រស់ស្អាតខ្លាំងណាស់ មើលទៅដូចជាព្រះនាងអញ្ចឹង។

ម៉្យាងវិញទៀត បើក្រឡេកមើលទៅអនាគតស្វាមីនាងវិញ ក៏ស្រស់សង្ហាមិនណយដែរ មើលទៅពិតជាសក្ដិសមគ្នាខ្លាំងណាស់៕ តោះ! កុំឲ្យខាត់ពេលវេលាយូរទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី