រូបគូរលែងល្បីហើយ! Taew-Nai ខំបង្ហោះរូបភាពគូរផ្អែមល្ហែមជាងស្ករតាំងម៉ែតែបែរជាគ្រប់គ្នាទៅចាប់អារម្មណ៍តែចំនុចនេះទៅវិញ! មានវីដេអូ
ទាក់ទងគ្នាបានប្រមាណជា 2ឆ្នាំហើយ សម្រាប់គូរស្នេហ៍តារាស្រីល្បីឈ្មោះ Taew Nataporn ជាមួយនិងកំលោះអ្នកជំនួញធំលោក Pranai ហើយមួយគូរនេះមើលទៅក៏មានពេលវេលាផ្អែមល្ហែមដាក់គ្នាមករហូត អាចនិយាយបានថាមាន Taew ក៏មានហៃសូ Pranai នៅទីនោះដែរ
យ៉ាងជាក់ស្ដែងអ្នកទាំងពីរបានបណ្ដើរគ្នាទៅចូលរួមក្នុងកម្មវិធីហើយ Taew - Pranai នៅមានថតរូបកៀកកើយគ្នាយ៉ាងគួអោយស្រលាញ់ ផ្អែមល្ហែមតាមភាសារអ្នកស្រលាញ់គ្នា អមជាមួយនិងឃ្លារប្រយោគដែលនាងបានសរសេររៀបរាប់ថា “មើលមុខគាត់ញញឹម មានជ្រួញហើយ មិនបាច់ញញឹមក៏បានដែរ ទោះជាយ៉ាងណាក៏គ្មានអ្នកខ្វល់ដែរ”
រឿងនេះធ្វើអោយហ្វេនៗនាំគ្នាប្រញាប់ចូលមកខមិនក្នុងន័យតែមួយថា ផ្អែមល្ហែមបានគ្រប់ទីកន្លែងគ្រប់ពេលវេលាមែនហើពហើយក៏មិនអាចទ្រាំនិងមិនផ្ដោតអារម្មណ៍លើជើងរបស់ខាងស្រីបានដែរ ព្រោះជើងស្រលូនស្អាតពេកហើយ ស្លៀកសំពត់ខ្លីកាន់តែឃើញជើងវែងស្អាតទ្វេឡើងទៀត
អត្ថបទដោយ : នីត្តា



















