ប្រធានបទឪពុកបង្កើតរបស់តារាប្រុសបានក្លាយជាអ្នកទោសពីបទព្យាយាមបាញ់សម្លាប់គេ កំពុងក្លាយជាប្រធានបទដែលគួរអោយរន្ធត់នៅក្នុងប្រទេសថៃ។ កូនប្រុសដែលជាតារាមិនបានរួមដៃ ប៉ុន្តែពេលនេះពួកគេត្រូវអ្នកពត៌មាននិយាយដល់យ៉ាងចាស់ដៃ!!

ចុងក្រោយកាលពីយប់មិញមានហេតុការណ៍មួយកើតឡើង “ឪពុករបស់តារាប្រុស nickynachat និងតួឯកប្រុស mousenatcha បានទាញកាំភ្លើងជិះឡានតាមពីក្រោយឡានដឹកដីក្នុងចេតនាតាមសំលាប់អ្នកបើកបរម្នាក់នោះរហូតមានមនុស្សជាច្រើនត្រូវរងរបួស”។ ឪពុករបស់តារាប្រុសបង្ករអោយមានគ្រោះថ្នាក់និងរឿងឃាតកម្មបែបនេះដោយពុំមាននរណាម្នាក់ដឹងពីមូលហេតុថាហេតុអ្វីនោះឡើយ។

ក្រុមប៉ូលីសបានចូលទៅចាប់ឃុំខ្លួនជនជាប់ទោសដល់ផ្ទះដែលតារាប្រុសទាំងពីរកំពុងស្នាក់នៅរួចរាល់ហើយ គាត់បានប្រគល់ខ្លួនហើយព្រមអោយចម្លើយនៅស្នងការប៉ូលីសតាមច្បាប់។ បច្ចុប្បន្នហ្វែនៗកំពុងបារម្មណ៍ពីកិត្តិនាមរបស់លោក nickynachat និង mousenatcha ដែលត្រូវទទួលរងឥទ្ធិពលអាក្រក់ពីទង្វើរបស់ប៉ាប៉ា មិនដឹងថាតារាទាំងពីរពេលនេះមានអារម្មណ៍ឬកំពុងជួយរឿងអ្វីខ្លះនោះទេ គ្រប់គ្នាបានត្រឹមតែផ្ញើរសា ហើយទាក់ទងទៅផ្តល់កំលាំងចិត្តតែប៉ុណ្ណោះ។
អត្ថបទដោយ សា



