ដិតដល់ខ្លាំង ក្បែរមិនអោយឆ្ងាយសូម្បីមួយថ្ងៃ!! តារាប្រុស kongthappeak សុំចូលខ្លួនធ្វើជាអ្នកស្តាប់រឿងរ៉ាវក្នុងចិត្តរបស់ Bella Ranee!
ជាគូជីនដែលទស្សនិកជនចង់អោយក្លាយជាគូពិតប្រាកដសម្រាប់គូតួឯកស្រី Bella Ranee ជាមួយតារាទើបរះ kongthappeak ដោយសារក្រោយពីសម្តែងរឿងជាមួយគ្នាជាលើកដំបូងហើយអ្នកទាំងពីរត្រូវរ៉ូគ្នាខ្លាំងដល់ថ្នាក់គ្រួសារទាំងសងខាងបានធ្លាប់ជួបជុំគ្នាទៀតផង។ ហ្វែនៗកាន់តែចង់អោយតារាទាំងពីរប្រកាសថាទាក់ទង់គ្នាខ្លាំងណាស់ជាពិសេសមួយរយ:ក្រោយនេះកំឡុងពេលដែល Bella Ranee ត្រូវបានគេទាញចូលក្នុងដ្រាម៉ារបស់មិត្តប្រុសចាស់។

មូលហេតុដែលបណ្តាលអោយអ្នកគាំទ្រចង់អោយ Bella Ranee និង kongthappeak ស្រលាញ់គ្នាមែនទែនដោយសាគ្រប់គ្នាសង្កេតឃើញថាលោក ភីក មានការយកចិត្តទុកដាក់ចំពោះអារម្មណ៍និងសុខភាពរបស់បែឡាគួរអោយកត់សំគាល់។ តារាប្រុសតែងតែសម្តែងការគាំទ្រ ហើយបង្ហាញ់វត្តមាននៅក្នុងគ្រប់ផុសរបស់តារាស្រីទាំងអស់ដើម្បីបញ្ជាក់ថាមិនថាមានរឿងអ្វីកើតឡើងនោះទេគាត់តែតែនៅក្បែរនាងជានិច្ច។

លោក kongthappeak យកចិត្តទុកដាក់ចំពោះបែលឡាជាពិសេសហើយមិនដែលធ្វើបែបនេះដាក់នរណាពីមុនមកឡើយ ឃើញហើយហ្វែនៗប្រកាសគាំទ្រអោយចាប់ផ្តើមចំណងស្នេហ៍ជាសាធារណ:ដោយសន្យាថាពួកគេនឹងនៅតែគាំទ្រអ្នកទាំងពីរមិនអោយធ្លាក់កូដសូម្បីបន្តិច ទោះបីមិននៅលីវក៏ដោយ។
អត្ថបទដោយ សា


