សោកស្ដាយណាស់! ជិតបានចូលនៅផ្ទះថ្មីជុំគ្នាហើយ ស្រាប់តែពេលនេះឪពុកតារាថៃ Mook Worranit បែរជាទទួលមរណភាពបែបនេះទៅវិញ!

ជារឿងមួយគួរឲ្យសោកស្ដាយខ្លាំងណាស់ ដែលកាលពីម្សិលមិញនេះ បានទទួលដំណឹងថា​ ឪពុករបស់តារាសម្ដែងថៃស្រីវ័យក្មេងកញ្ញា Mook Worranit បានទទួលមរណៈភាពហើយ ក្រោយពេល បញ្ចូនចូលសង្គ្រោះនៅក្នុងបន្ទប់ ICU អស់រយៈពេលជាច្រើនម៉ោង។

ពិតណាស់តាមរយៈដំណឹងដ៏ក្រៀមក្រំនេះផងដែរ បានធ្វើឲ្យមហាជនជាច្រើនសម្ដែងអារម្មណ៍សោកស្ដាយ និងអាណិតតារាស្រីរូបនេះយ៉ាងខ្លាំងណាស់ ព្រោះកាលពីពេលថ្មីៗនេះ នាងបានប្រកាសត្រៀមកាដូដ៏ធំមួយសម្រាប់គ្រួសារនាចុងឆ្នាំនេះ គឺជាផ្ទះវីឡាដ៏ធំស្កឹមស្កៃ ដែលនាងនិងបងប្រុសលោក Mek សាងសង់សំរាប់រស់នៅជុំគ្រួសារ តែអ្វីដែលមិននឹកស្មាន ស្រាប់តែពេលនេះឪពុករបស់នាងមិនបាននៅជាមួយនោះទេ។

ជាមួយគ្នានេះផងដែរ ក៏មានបណ្ដាមិត្តភក្តិក្នុងសិល្បៈរបស់កញ្ញា Mook ជាច្រើននាំគ្នាចូលរួមរំលែកទុក្ខផងដែរ ព្រោះមិននឹកស្មានថានាងត្រូវបាត់បង់ឪពុកជាទីស្រលាញ់យ៉ាងឆាប់់រហ័សបែបនេះសោះ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី