ភរិយាDome ទៅហើយ! Metal បង្ហោះរូបប៊ីគីនីផ្កាឈូកក្រោមកំដៅថ្ងៃ មិនប្រាប់ក៏ដឹងថាចូលចិត្តពណ៌នេះដែរ….

ភរិយារបស់តួឯកប្រុសលោក Dome Pakorn Lum ទៅសមុទ្រលើកនេះ សូមលេងមួយអស់ដៃទៀតហើយ រើសចិត្តដែលខ្លួនពេញចិត្ត ពណ៌វិញក៏ស្រស់ត្រូវចិត្ត ស្លៀកបង្អួតថ្ងៃបង្អួតមេឃបន្ដិចមើល។

ដោយភរិយារបស់លោក Dome ក៏គឺតារាចម្រៀងនិងជាអ្នករាំស្រីនាង Metal Sukkhao ទាំងគូបានចូលរោងការតាមប្រពៃណីរួចហើយកាលពីឆ្នាំ២០១៩។ ថ្វីបើអាយុរខុសគ្នាដល់ទៅ១១ឆ្នាំ ​តែគូនេះនៅតែមើលទៅសាកសម ព្រោះលោក Dome នៅតែសង្ហារមិនព្រមចាស់សោះក្នុងអាយុរ៤២ឆ្នាំ។

After Footer (Active) - damrei Mr1 Zone2

ទៅសមុទ្រសម្រាកលំហែរកាយបែបនេះ Metal ក៏មិនភ្លេចឈុតពណ៌ផ្កាឈូកដែលចូលចិត្តផងដែរ មានទាំងទាំងរ៉ូបមានទាំងប៊ីគីនី ម្ដងនេះស្វាមីឃាត់ក៏មិនទាន់ដែរសុំថតរូបបង្ហោះហើយ ធ្វើឲស្វាមីបានឃើញរូបហើយប្រញាប់ចូលមក Comment ភ្លាមតែម្ដង។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ