ទើបតែកន្លងផុតទៅថ្មីៗនេះឯងសម្រាប់ដំណឹងល្អដែលតារាសម្តែងស្រី patriciagood ត្រូវមិត្តប្រុសកូនប្រុសពៅរបស់មហាសេដ្ឋីលុតជង្គង់សុំរៀបការកណ្តាលសួនច្បារនៅបរទេសយ៉ាងរ៉ូមែនទិក។ ពេលនេះចាស់ទុំបានពិភាគ្សាគ្នារឿងមង្គលការរួចរាល់ហើយ ងាកមកមើលសម្រស់របស់អនាគតកូនក្រមុំវិញស្រស់ស្អាតដោយមិនចាំបាច់ធ្វើអ្វីបន្ថែមសម្រស់ឡើយ។

ដូចពាក្យចាសលោកពោលថានារីដែលជិតដល់ថ្ងៃរៀបការរមែងមានឧរ៉ាស្អាតចេញពីក្នុងមក សម្រាប់តារាស្រីរបស់យើងក៏អីចឹងដែលនាងស្រស់ស្អាតខ្លាំង មិនចាំបាច់មាន make up នាងក៏ស្អាតបានដូចបានឆ្លងកាត់ផាត់មុខធ្វើសក់ទៅធ្វើការងារក្នុងវិស័យសិល្ប:។

រូបចុងក្រោយដែលតារាស្រី patriciagood បានផុសចូលក្នុងអ៊ិនស្តាក្រាមទទួលបានពាក្យសសើរយ៉ាងច្រើនសន្ធឹកសន្ធាប់ គ្រប់គ្នាសសើរថានាងស្រស់ស្អាតខ្លាំង ឧរ៉ាកូនក្រមុំរបស់នាងកំពុងសម្តែងរិទ្ធពេញលេញហើយនាងពេលនេះ។ មិនដឹងថានៅក្នុងថ្ងៃមង្គលការដែលនាងបានសម្រិតសម្រាំងអស់ពីកំលាំងកាយចិត្តនោះ កូនក្រមុំ patriciagood នឹងស្អាតដល់កម្រិតណានោះទេ។
អត្ថបទដោយ សា




