សម្រាប់តួឯកស្រីរាងតូចច្រឡឹង Toei Jarinporn ស្ទើរតែមិនជឿថានាងមានអាយុ ៣២ឆ្នាំ ហើយពេលនេះពិភពលោកបានប្រែជាពណ៌ផ្កាឈូកជាថ្មីនៅពេលដែលនាងប្រកាសថាខ្លួនកំពុងតែមានទំនាក់ទំនងស្នេហាជាមួយបុរសអាថ៌កំបាំងម្នាក់។ ថ្មីៗនេះ តារាស្រីរូបនេះបានបង្ហាញរូបភាពមួយសន្លឹកក្នុងរូបថតកាតដែលនាងមើលទៅក្មេងខ្លាំងដោយពុំមានផាត់មុខអ្វី។
After Footer (Active) - damrei Mr1 Zone2
នៅក្នុងនោះ Toey ក៏បានបញ្ជាក់ថារូបភាពនេះសម្រាប់ដាក់សុំទិដ្ឋាការរបស់ខ្លួនហើយគេមិនដឹងថានាងសុំទៅប្រទេសណានោះឡើយ។ ទន្ទឹមនឹងនេះដែរ គេក៏ឃើញមានcomment ជាច្រើនពីសំណាក់មិត្តភក្ដិតារា និងហ្វេនៗរបស់នាងដោយក្នុងនោះ Bow Maylada ក៏ចេញមកលេងសើចជាមួយថា “55555 បងToeyyyyy”! សម្រាប់ហ្វេនៗក៏អត់មិនបានសរសើរនៅភាពគួរឱ្យស្រលាញ់និងភាពវ័យក្មេងមិនចេះចាស់របស់នាងផងដែរ។Eriya







