មើលរាងអ្នកមានកូនកំលោះពីរនាក់ផង! តារាស្រី aey_pornthip ស្អាតជ្រុលផុសរូបភ្លាមស្វាមីចូលខមមិនប្រាប់ថាឈឺក្បាលភ្លែត!!

កំពុងត្រឡប់មកបង្ហាញមុខ បង្អួតរាងដ៏សែនស៊ិចស៊ីសាជាថ្មីម្តងទៀតបន្ទាប់ពីបាត់មុខពីវិស័យសិល្ប:អស់រយ:ពេលជាច្រើនឆ្នាំព្រោះត្រូវនៅផ្ទះមើលកូនប្រុសទាំងពីរនាក់។ ចុងក្រោយអ្នកនាង aey_pornthip អតីតតួឯកស្រីឆ្នាស់លេខ១គ្មានគូប្រៀប និងជាភរិយារបស់តារាប្រុស poh_natthawut បានធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើលនឹងភាពស្រស់ស្អាតរបស់នាង។
អ្នកម្តាយកូនពីរ aey_pornthip នៅតែស្អាត ស៊ិចស៊ី ហើយស្បែកភ្លឺរលោងដូចនាងកាលពីសម័យនៅជាតារាសម្តែង ហើយមិនទាន់បានរៀបការ។ បច្ចុប្បន្ននេះគ្រប់រូបដែលនាងផុសចូលក្នុងអ៊ិនស្តាក្រាមបានធ្វើអោយមិត្តភក្តិ និងហ្វែនៗឆ្ងល់ចង់ដឹងពីមូលហេតុដែលធ្វើអោយនាងមិនចេះចាស់របស់នាង។
គ្រប់គ្នាអាចសសើរនឹងភាពស្រស់ស្អាង រាងកាយស៊ិចស៊ីក្នុងឈុតប៊ីហ្គីនីរបស់ aey_pornthip ប៉ុន្តែលោក poh_natthawut ជាស្វាមីវិញត្រូវឈឺក្បាល បារម្មណ៍ ហួងហែងមនុស្សដែលខ្លួនស្រលាញ់គ្រប់ពេលដែលប្រពន្ធបង្ហោះរូប តារាប្រុសមិនចង់អោយនរណាឃើញនោះទេគាត់ចង់លាក់ទុកមើលតែម្នាក់ឯង។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា