ដឹងរឿងច្បាស់ហើយ! ទីបំផុត Patricia បកស្រាយរឿងចែកផ្លូវគ្នាជាមួយ Peach ហើយ!

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ថ្មីៗនេះមានរឿងរ៉ាវក្ដៅគគុកមួយកើតឡើង ទាក់ទងនឹងរឿងរ៉ាវបែកបាក់ស្នេហារវាងតារាសម្តែងស្រី Patricia Good និងលោក Peach Pachara ហើយក៏បានជាប់ពាក់ព័ន្ធដល់លោក Note ដែលជ​ាប្អូនថៃអ្នកនាង Chompoo ថាជាជនទី៣។

យ៉ាងណាមិញរា៉វទាំងអស់នេះលោក Note ក៏ទើបបកស្រាយក្នុងបណ្ដាញសង្គមកាលពីពេលថ្មីៗនេះម្ដងរួចមកហើយ តែមហាជនជាច្រើននៅតែចង់ស្ដាប់ពីកញ្ញា Patricia Good ផ្ទាល់ថែមទៀត។

ជាក់ស្ដែងកាលពីម្សិលមិញនេះ Patricia បានប្រឈមមុខជាមួយអ្នកកាសែតជាលើកដំបូង ព្រមទាំងបកស្រាយយ៉ាងលម្អិតថា៖

«តាមពិតទៅកន្លងមកខ្ញុំមិនទាន់មានឱកាសនិយាយអ្វីទាល់តែសោះ គ្រប់យ៉ាងគឺដូចអ្វីដែលបង Peach​ បាននិយាយបញ្ហាចម្បងរបស់ពួកយើងគឺ ដោយសារការទំនាក់ទំនងថយចុះ ទើបបណ្តាលឲ្យរឿងបែបនេះកើតឡើង។ ហើយវាក៏ជាការសម្រេចចិត្តរបស់ពួកយើងទាំងពីរ។ ហើយខ្ញុំសូមបញ្ជាក់ថា រឿងអ្នកទី៣គ្មានអ្វីមកពាក់ព័ន្ធជាមួយទំនាក់ទំនងរបស់ពួកយើងឡើយ គឺពួកយើងទៅវិញទេដែលចេះតែមានបញ្ហាជាមួយគ្នារឿយៗ។»

Pat បានបន្តទៀតថា «ខ្ញុំនិងបង Note ពួកយើងទើបតែស្គាល់គ្នា ហើយក៏មិនជិតស្និទ្ធអ្វីណាស់ណាដែរ។ ចំណែកឯរូបដែលគ្រប់គ្នាបានឃើញ គឺពួកយើងទៅញ៉ាំបាយជាមួយក្រុមមិត្តភក្តិ និងអ្នកស្គាល់គ្នា ហើយក៏មិនបានញ៉ែគ្នាដែរ គ្រាន់តែនិយាយគ្នាធម្មតាប៉ុណ្ណោះ។ ហើយអ្វីដែលបង Note ផុស ខ្ញុំក៏បានអានហើយនេះជាសិទ្ធិរបស់គាត់ ហើយខ្ញុំក៏ចង់សុំទោសបង Note ដូចគ្នា ដែលត្រូវជាប់ឈ្មោះមកពាក់ព័ន្ធនៅក្នុងរឿងនេះ»។

លើសពីនេះទៅទៀត Pat បានបន្ថែមទៀតថា «បង Peach បាននិយាយថាពួកយើងមានកំហុសឆ្គង ខ្ញុំគិតថាមនុស្សស្រលាញ់គ្នាគួរតែចេះកែប្រែចំណុចខ្វះខាត់រៀងៗខ្លួន។ រឿងដែលនិយាយថាមិនបានតាំងចិត្ត តាមពិតទៅខ្ញុំយល់អ្វីដែលគាត់និយាយ ហើយខ្ញុំក៏មិនខឹងគាត់ដែរ ពេលកន្លងមកខ្ញុំគិតថាខ្ញុំធ្វើបានល្អបំផុតហើយ។ ខ្ញុំក៏ធ្លាប់ធ្វើខុសដូចអ្នកទាំងអស់គ្នាដែរ បញ្ហាទាំងអស់បានកើតឡើងនៅពេលយើងកំពុងទាក់ទងគ្នា ហើយពួកយើងក៏ព្យាយាមកែប្រែ តែពិតជាគួរឲ្យស្តាយដែលគ្រប់យ៉ាងត្រូវបានបញ្ចប់។ សុំបញ្ជាក់ម្តងទៀត ខ្ញុំមិនបានជិះទូកពីរក្នុងពេលតែមួយទេ ខ្ញុំនិងបង Note ត្រឹមតែជាអ្នកស្គាល់គ្នាប៉ុនណោះ»។

ពិតណាស់ក្រោយពេលដែលមហាជនបានលឺពាក្យបកស្រាយរបស់ Pat ភ្លាមធ្វើឲ្យគ្រប់គ្នាកើតចិត្តអាណិតដ៏នាង មិននឹកស្មានថាចំណងស្នេហារវាងនាងនិង Peach ត្រូវបញ្ចប់នៅពេលនេះសោះ៕

អត្ថបទដោយ៖សុីវលី