មុនលាភាពនៅលីវ តោះមកដឹងប្រវត្ដិស្នេហ៍របស់តួឯកប្រុសលោក Weir ម្នាក់ៗសុទ្ធតែស្រីស្អាត….

អូហូម្នាក់ៗសុទ្ធតែជាស្រីស្អាត ថែមមានសមត្ថភាពក្នុងការប្រកបកាងារយ៉ាងជោគជ័យ! តោះមកដឹងពីប្រវត្ដិស្នេហ៍ខ្លះៗរបស់តួឯកប្រុសលោក Weir Sukollawat ក្រោយតារាប្រុសដួងនេះប្រកាសលាភាពនៅលីវហើយ មិនធ្វើកំលោះទៀតទេរៀបការក្នុងខែនេះហើយ។

ដោយតួឯកប្រុសលោក Weir Sukollawat ឆ្នាំនេះមានអាយុរ៣៧ឆ្នាំហើយ ប្រឡូកក្នុងវិស័យការសម្ដែងក៏យូរឆ្នាំហើយផងដែរ ដូចនេះប្រវត្ដិស្នេហារបស់លោកនាពេលកន្លងមកក៏មិនលាក់បាំងពីភ្នែកមហាជននោះដែរ តែងផ្ទុះពត៌មានជាញឹកញាប់។ ដោយរូបលោកមានពត៌មានចចាមអារ៉ាមមានចំណងស្នេហាជាមួយតារាស្រីជាច្រើនដួងជាច្រើនលើក តែចំណងស្នេហាដែលតារាប្រុសរូបនេះព្រមទទួលស្គាល់ថាទាក់ទងគ្នាមែនមានតែ៤លើកប៉ុណ្ណោះ។ ដោយចំណងស្នេហ៍លើកទី១របស់លោកនោះ គឺមិនមែនអ្នកក្នុងរង្វង់សិល្បះនោះទេ តែជាតារាបម្រើកាងារលើយន្ដហោះស្រស់ស្អាតប្រិមប្រិយម្នាក់តែក៏បានបែកគ្នាវិញ។ បន្ទាប់មានក៏មានពត៌មានជាមួយតួឯកស្រីនាង Pancake Khemanit ទាំងគូស្រលាញ់គ្នាក្រោយសម្ដែងរឿងរួមគ្នា តែចំណងស្នេហ៍នេះបានតែ៥ឆ្នាំទេ។ ចំណងស្នេហ៍លើកទី៣គឺជាមួយតួឯកស្រីនាង Bella Ranee ទាក់ទងគ្នាបាន៥ឆ្នាំទើបធ្លាយពត៌មាន តែក៏ត្រូវបានបែកគ្នាវិញក្រោយស្រលាញ់គ្នាគ្រប់៩ឆ្នាំ។ ស្នេហាចុងក្រោយនេះ គឺជាមួយនារីអ្នកជំនួញស្រីវ័យក្មេងឈ្មោះថា Vicky ទើបតែមើលចិត្តគ្នាបាន១ឆ្នាំទេ តែទាំងគូបានប្រកាសរៀបការហើយ​ និងបានដេញវេលារួចរាល់ត្រូវនឹងថ្ងៃទី១៧ ខែកក្កដាខែនេះហើយ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ