កូនស្រីតូចរបស់ Por ធ្វើបានសម្រេចហើយ អត់ពីឪពុកទៅ​ បានចូលសិល្បៈសម្ដែងរឿងដំបូង…

ដើរតាមគន្លងលោកឪពុកដែរហើយ! កូនស្រីតូចរបស់អតីតតួឯកប្រុសដែលបានលាចាកលោកទៅហើយ លោក Por Thrisadee ពេលនេះកាន់តែធំពេញរូបពេញរាង ប្រឡូកក្នុងវិស័យការសម្ដែងបានហើយបានបង្ហាញស្នាដៃក្នុងរឿងភាគដំបូង។

ដោយនាងតូចរូបនេះមានឈ្មោះថាម្លិះ ជាកូនស្រីរបស់អតីតតួឯកប្រុសលោក Por Thrisadee និងអ្នកម្ដាយ​ Bow Vanda ដោយនាងតូចបានបាត់បង់ឪពុកតាំងពីនៅតូច ធ្វើឲមានមហាជនជាច្រើនអាណិតស្រលាញ់ និងចាំគាំទ្ររូបនាងនិងគ្រួសារមកជានិច្ច។ ដូចឪពុកដែរនាងតូចម្លិះបានស្រលាញ់វិស័យសិល្បៈ បានចូលរាំចូលច្រៀងតាំងពីក្មេង និងពេលនេះបានប្រឡូកចូលវិស័យការសម្ដែងហើយ ហើយរឿងភាគដំបូងរបស់នាងមានចំណងជើងថា Fah Pieng Din (ฟ้าเพียงดิน) សម្ដែងជាតួឯកស្រីក្នុងវ័យកុមារភាព ចង់ដឹងថាសមត្ថភាពយ៉ាងណាដែរនោះ តោះមកមើលវីដេអូឈុតខ្លីខាងក្រោមនេះទាំងអស់គ្នា៖

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ