Baifern ចង់បានកូន! ព្រោះក្រោយពេលពិនិត្យឃើញរោគមួយនេះក្នុងស្បូនភ្លើងខៀវបើកហើយកំលោះៗត្របាញ់ជើងគ្នាដើម្បី…..! វីដេអូ
ជានារីនៅលីវនៅទំនេរម្នាក់ទៀតក្នុងវិស័យសិល្បៈ សម្រាប់តួឯកស្រី Baifern Pimchanok ជាពិសេសមានមន្ដស្នេហ៍ខ្លាំងបំផុត មានកំលោះៗតាមញ៉ែជាហូរហែរ ប៉ុន្ដែក៏មិនសូវមានពត៌មានរឿងស្នេហាមកបង្ហាញដល់ហ្វេនៗនោះទេ
ជាក់ស្ដែង (6 កក្កដា 2022) កញ្ញា Baifern ក៏បានចេញមកបើកចិត្តទទួលយកការពិតថាមានគម្រោងនឹងទៅផ្ញើរពង ដើម្បីអោយមានអ្នកស្នងត្រកូលនៅថ្ងៃអនាគត ទោះបីពេលនេះមិនទាន់មានសង្សាឬរៀបការក៏ដោយចុះ ព្រោះសាម៉ីខ្លួនចង់បានកូន ហើយមូលហេតុមួយទៀតក៏ត្រួតពិនិត្យឃើញមានដុំគីសនៅក្នុងស្បូន ចំណែកឯរឿងទៅផ្ញើរពងមិនទាន់ច្បាស់ទេថាពេលណា
ស្បូនមិនល្អគឺដោយសារដុំគីស តែយើងបានញុំថ្នាំព្យាបាលហើយ ពេលនឹងម៉ាស្សាជាប់រហូត ពេទ្យប្រាប់ថាបើបែកច្បាស់ជាកើតបញ្ហាហើយ ខ្ញុំមិនដឹងថាវាជាអូវែ ឬដុំស្បូនទេ ចាំអត់បានព្រោះវាច្រើនឆ្នាំណាស់ដែរហើយ ហើយខ្ញុំក៏ញុំថ្នាំមករហូត ហើយក៏មិនដឹងថាត្រូវញុំវាយូរដល់ពេលណាដែរ ពេទ្យប្រាប់ថាអោយញុំខ្ញុំក៏ញុំ ញុំបាន3ឆ្នាំហើយ ហើយអាការៈក៏ល្អប្រសើរឡើងដែរ
ចំណែកឯរឿងបេះដូងពេលនេះក៏នៅទំនេរ ស្ងាត់ៗ ត្រៀមប្រកាសភ្លើងខៀវឲ្យបុរសចូលចែចង់ មានតែខមិនមកបង្អាប់ ខ្វះអ្នកស្មគ្រ័ចិត្តមកធ្វើជាសង្សាពិតប្រាកដ ប្រហែលជាត្រូវចាំជួបគ្នាតាមព្រហ្មលិខិតកំណត់ហើយ
អត្ថបទដោយ : នីត្តា











