ថ្មីៗនេះ Nadech Kugimiya និង Yaya Urassaya បានចូលរួមពិធីសម្ពោធរឿង “Thor: Love and Thunder”។ យោងតាមគេហទំព័រ Krob Krua Banterng Online តារាស្រីរូបនេះបានបង្ហើបថា វាជាការជួបជុំគ្នាលើកដំបូងរបស់នាង និងគ្រួសារបន្ទាប់ពីរយៈពេល 2 ឆ្នាំ។ នាងបន្តថា គ្រួសារនាងមកពីប្រទេសន័រវែសក៏ចូលរួមដែរ។
តារាសម្ដែងកំពូលបញ្ជាក់ថាពួកគេគ្រាន់តែញ៉ាំអាហារជុំគ្នា។ ពួកគេមិនទាន់បានពិភាក្សាអំពីដំណឹងដ៏ល្អនេះទេ នៅថ្ងៃនោះ ពួកគេគ្រាន់តែផ្តល់ព័ត៌មានថ្មីៗអំពីជីវិតរបស់ពួកគេទៅកាន់គ្នាទៅវិញទៅមក។ ខណៈដែលអ្នកគាំទ្រជាច្រើនកំពុងទន្ទឹងរង់ចាំដំណឹងល្អរបស់ពួកគេ Nadech Kugimiya បង្ហើបថាលោកដឹងថាគ្រប់គ្នាប្រាថ្នាចង់បានថ្ងៃពិសេសនាពេលខាងមុខនេះ។
After Footer (Active) - damrei Mr1 Zone2
ជាមួយគ្នានេះ លោកក៏សូមអរគុណចំពោះការលើកទឹកចិត្ត។ ទោះជាយ៉ាងណាក៏នៅមិនទាន់មានដំណឹងល្អ Yaya Urassaya និយាយថានាងមិនអីទេចាំពេលវេលាពេលត្រឹមត្រូវមកដល់ យ៉ាងណាក៏ដោយ ម្រាមដៃស្តាំរបស់នាងកំពុងរង់ចាំចិញ្ចៀន។Eriya



