ត្រូវបានគេខ្វាយខ្វល់ម្ដងទៀត សម្រាប់តួឯកស្រីវ័យក្មេង Bella Ranee ដោយសារតែព្រឹកមិញនេះ អតីតគូស្នេហ៍លោក Weir Sukolwat បានរៀបការជាមួយមិត្តស្រីបច្ចុប្បន្នគឺ Vicky ជាផ្លូវការ ។ ដែលទោះបីជាកាលពីអតីតកាល Bella នឹងចេញមុខនិយាយច្រើនដងថានាងតែងតែសប្បាយចិត្តគ្រប់បែបយ៉ាងឱ្យតែ Weir មានសុភមង្គល។ ប៉ុន្តែអ្នកគាំទ្រជាច្រើននៅតែខ្វល់ខ្វាយពីអារម្មណ៍របស់ Bella ។
ថ្មីៗនេះ Weir បានបង្ហោះរូបថតបង្ហាញពីសំបុត្រអាពាហ៍ពិពាហ៍របស់នៅលើ Instagram។ រឿងនេះបានធ្វើឱ្យហ្វេនៗចូលទៅមើលប្រតិកម្មរបស់Bella ដោយចុងក្រោយបំផុតBella បានបង្ហោះរូបថតដំបូងនៅលើ Instagram ផ្ទាល់ខ្លួនរបស់នាង ។
After Footer (Active) - damrei Mr1 Zone2
តាមរយៈរូបភាពដែល Bella បានបង្ហោះនេះត្រូវនិយាយថាស្រស់ស្អាតខ្លាំងណាស់ ភាពស៊ិចស៊ីនិងស្រស់ស្អាតនៃរូបភាពរបស់នាងរួមជាមួយនឹងcaption បង្ហាញថាការងារមិនដាច់សូរ។Eriya




