ធ្លាប់ល្បីមុខស្រដៀងគ្នា ពេលនេះតួឯកស្រី Aff និង Taew ចាប់ដៃសម្ដែងរួមគ្នាក្នុងរឿងភាគថ្មី…

ដឹងតែកក្រើកហើយរឿងភាគថ្មីមួយនេះ ព្រោះកំពូលតារាសម្ដែងស្រីពីរដួងគឺតួឯកស្រីនាង Aff Taksaorn និងតួឯកស្រីនាង Taew Natapohn បានចាប់ដៃគ្នាសម្ដែងរួមគ្នាក្នុងរឿងភាគថ្មី ស្រស់ស្អាតមុខស្រទន់ទាំងពីរបែបនេះមិនដឹងអ្នកណាសម្ដែងតួរង អ្នកណាសម្ដែងតួឯកទេ។

After Footer (Active) - damrei Mr1 Zone2

ដោយតារាស្រីទាំងពីរដួងថ្វីត្បិតតែខុសជំនាន់មានអាយុរខុសគ្នា តែសុទ្ធតែជាតារាស្រីល្បីឈ្មោះមានសម្រស់ស្រស់ស្អាតលេចធ្លោរជាពិសេសមានមុខមាត់ស្រទន់សាកសមនឹងតែងឈុតបុរាណណាស់ ឯសមត្ថភាពការសម្ដែងគឺទាំងគូមានស្នាដៃល្បីរន្ទីរួចមកហើយ។ ពេលនេះបានចាប់ដៃគូសម្ដែងរួមគ្នា ក្រោមការដឹកនាំរឿងរបស់តួឯកស្រី Anne Thongprasom ពេលនេះកំពុងតែត្រៀមថត ហើយគ្រាន់តែចេញប្រកាសភ្លាមក៏មានការទន្ទឹងរងចាំទស្សនាពីអ្នកគាំទ្របាត់ទៅហើយ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ