មិនទុកសូម្បីមួយសន្លឹក! តួឯកស្រីនាង Bella Ranee ទីបំផុតបានសម្រេចចិត្តលុបរូបគូ រូបស្វីតកាលពីនៅស្រលាញ់គ្នាជាមួយលោក Weir Sukollawat ចេញពីបណ្ដាញសង្គម IG របស់ខ្លួនអស់រលីងហើយ ទាំងដែលមុននេះបែកគ្នាមួយឆ្នាំនាងមិនដែលទាំងលុបចេញផង។
ដោយមួយរយះនេះ អ្នកគាំទ្របានសង្កេតឃើញថា IG របស់តួឯកស្រីនាង Bella Ranee បង្ហោះរូបថ្មីៗជាច្រើនសន្លឹកសុទ្ធតែជារូបរបស់នាងស្រស់ស្អាតជាមួយនឹងការផ្សព្វផ្សាយផលិតផលផ្សេងៗ តែគេក៏សង្កេតឃើញថារូបគូរបស់នាងជាមួយនឹងលោក Weir Sukollawat បានបាត់ចេញពី IG របស់ Bella អស់ហើយ។ ហើយនាងនិងលោក Weir បែកគ្នាមួយឆ្នាំជាងហើយ តែកន្លងមករូបគូចាស់ៗដែលបង្ហោះទៅហើយមិនដែលលុបនោះទេ តែក្រោយពេលដែលលោក Weir ប្រកាសរៀបការនៅថ្ងៃ១៧ ខែកក្កដាខាងមុននេះ ថែមនាំគូស្នេហ៍ទៅចុះសំបុត្រអាពាហ៍ពិពាហ៍រួចហើយហើយនោះ រូបគូមុនៗក៏បានរលុបបាត់ពី IG របស់ Bella ដោយរូបនាងជាអ្នកលុបចោលផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ