កាលពី១សប្ដាហ៍មួយ មានរឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើលមួយ គឹតារាសម្ដែងថៃស្រីកញ្ញា Namtan បានបង្ហោះសារមួយថាឲ្យកញ្ញា Davika ចំៗ តែក្រោយមកនាងក៏ចេញមុខថាគណនីរបស់នាងត្រូវបានគេ Hack យកទៅវិញ។
យ៉ាងណាមិញក្រោយពេលរឿងនេះកើតឡើងហើយ ស្រាប់តែកាលពីម្សិលមិញនេះ Davika បានផ្ដល់បទសម្ភាសន៍ជាមួយនិងអ្នកកាសែតទាក់ទងនិងរឿងនេះថា៖
«ខ្ញុំពិតជាមានការអន់ចិត្តបន្តិចបន្តួចដែរ ព្រោះថ្វីត្បិតតែរឿងមួយនេះ ដូចដែលកញ្ញា Namtan ដែលជាសិស្សប្អូន បានចេញមុខបកស្រាយក៏ពិតមែន តែគួរណានាងដែលជាសិស្សប្អូន មកសុំទោសខ្ញុំ ចំពោះរឿងដែលកើតឡើង ដើម្បីឲ្យខ្ញុំអស់ការសង្ស័យក្នុងចិត្តផង ប៉ុន្តែផ្ទុយទៅវិញ មកទល់នឹងពេលនេះ Namtan គ្មានសូម្បីតែការទាក់ទងខលមកនិយាយនឹងរូបនាងម្ដងណាឡើយ»។
ក្រោយពេលលឺបែបនេះ មហាជនជាច្រើននាំគ្នាគិតថា ទំនាក់ទំនងរវាងតារាសម្ដែងទាំងពីរដួងនេះ ទៅថ្ងៃមុខអាចនិងមើលមុខគ្នាលែងចំ ដរាបណា Namtan មិនចេញមុខសុំទោស Davika ជាសាធារណៈនោះទេ៕
អត្ថបទដោយ៖សុីវលី