រឿង “คู่เวร” បង្ហាញពីសង្គមដែលខុសប្រក្រតីជាច្រើនរូបបែប បណ្តាលអោយអ្នកទស្សនាគាំទ្រជាកំហុកព្រោះវារឿងពិតនាពេលបច្ចុប្បន្ន!

កំពុងធ្វើដំណើរមកកាន់សប្តាហ៍ចុងក្រោយ និងភាគបញ្ចប់អាទិត្យនេះហើយសម្រាប់រឿង “คู่เวร” របស់ទូរទស្សន៍បុស្តិ៍លេខ៣ដែលក្លាយជារឿងដែលផ្ទុះខ្លាំងហើយមានប្រជាប្រិយភាពបំផុតក្នុងរយ:ពេលប៉ុន្មានខែចុងក្រោយនេះ។ តើមិត្តអ្នកអានដែលជាហ្វែនៗនៅកម្ពុជាបានដឹងទេថាហេតុអ្វីរឿងនេះទទួលបានការនិយមគាំទ្រដល់កម្រិតនេះព្រោះអ្វី? តើអ្នកទាំងអស់គ្នាដឹងទេថាហេតុការណ៍ស៊ីសាច់ហុតឈាមដែលមានប្រាប់នៅក្នុងរឿងវាជារឿងពិតជាក់ស្តែង?
ក្នុងរឿង “คู่เวร” មាននារីធ្វើខ្លួនហាយសូៗតែតាមពិតទៅជាស្រ្តីដែលមានអាជីពជានារីបំរើបផ្លូវភេទ មានរឿងរ៉ាវមិត្តភក្តិមិនសុខចិត្តព្រោះមិត្តរបស់ខ្លួនបានល្អ មានក្តីសុខជាងហើយចាប់ផ្តើមដណ្តើមយកឈ្នះសូម្បីមិត្តប្រុសក៏ត្រូវដណ្តើមយកមកអោយបាន ហើយដែលចំលែកបំផុតគឺរឿងដែលមនុស្សស្រីមានគ្រួសារហើយសារភាពខុស សុំដកខ្លួនពីស្វាមីព្រោះក្នុងចិត្តស្រលាញ់មនុស្សប្រុសផ្សេងទៀត

ទាំងអស់នេះសុទ្ធតែជារឿងដែលមិនគួរកើតមាននៅក្នុងសង្គមដែលពោរពេញដោយមនុស្សដែលបានរៀនសូត្រ មានការងារធ្វើខ្ពស់ខ្ពស់នោះឡើយ។ គ្រប់យ៉ាងគឺ ពិសពុល ឬស្សា ល្បិចកល ប្រៀបដូចមនុស្សគ្រប់ជាន់ថ្នាក់ទាំងអស់កំពុងប្រឈមជាមួយបញ្ហាដូចគ្នា កំពុងរស់នៅក្នុងសង្គ្រាម។

អ្នកដឹកនាំរឿងយកសាច់រឿងបែបនេះមកសសេរ មិនថតផ្សាយជារឿងភាគចាក់បញ្ចាំងបានក្តៅសាច់ ធ្វើអោយគ្រប់គ្នាជក់ចិត្តតាមដានបែបនេះពីព្រោះវាជាស្ថានការណ៍ដែលកំពុងកើតមានយ៉ាងពុះកញ្ច្រោលខ្លាំងនៅក្នុងសង្គមជាក់ស្តែង។ ទស្សនិកជនខ្លះញៀនដល់ថ្នាក់មិនចង់អោយឆាប់ចប់ ហើយបានអោយ Feedback នៅតាមខមមិនថាពួកគេធ្លាប់ជួបរឿងអាក្រក់ៗបែបនោះនៅក្នុងជីវិតប្រចាំថ្ងៃ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា