ស្នេហាថ្មីរបស់តារាស្រីសមត្ថភាពច្រើន Bella Ranee ជារឿងដែលទស្សនិកជនទន្ទឹមរងចាំ មនុស្សជាច្រើនចង់អោយនាងចាប់ផ្តើមប្រកាសនិងបើកបង្ហាញ់ម្ចាស់បេះដូចថ្មីរបស់នាងជាសាធារណ:មិនមែនដើម្បីយកឈ្នះអតីតមិនប្រុសតែម្យ៉ាងនោះទេ ប៉ុន្តែដើម្បីអោយអ្នកប្រើប្រាស់អ៊ីនធឺណែតឈប់ទាញនាងពាក់ព័ន្ធជាមួយអ្នកចាស់ទៀត។

មានពត៌មានខ្លះៗនិយាយថាអ្នកជិតដិតនៅវង់ខាងក្នុងរបស់វិស័យសម្តែងធ្លាប់និយាយថាតាមពិតទៅតារាស្រីរបស់យើងនាងចាប់ផ្តើមបើកចិត្តទទួលយកអ្នកថ្មីមកធ្វើអោយជីវិតរបស់នាងស្រស់ស្រាយ សប្បាយហើយមានក្តីសុខច្រើនជាងមុនហើយ។ បុរសថ្មីម្នាក់នោះជាលោក kongthappeak តួឯកប្រុសដែលបានសម្តែងរឿង “Dare To Love” រួមជាមួយនាង ប៉ុន្តែក៏មិនទាន់មានអ្វីមកអះអាងអោយបានច្បាស់លាស់ហើយសាមីខ្លួនទាំងពីរក៏មិនទាន់ចេញមុខអោយសម្ភាសន៍ប្រកាសពីទំនាក់ទំនងរបស់នាងឡើយ។

ចុងក្រោយ Bella Ranee ចាប់ផ្តើមផុសរបស់ពិសេសមួយដែលធ្វើអោយហ្វែនៗរំភើប ព្រោះវាបញ្ជាក់ថានាងអោយតម្លៃលោក kongthappeak យ៉ាងពិសេស។ នាងផុសរូបនៅក្នុងអ៊ិនស្តាក្រាមព្រមជាមួយ Caption ជាអ៊ីម៉ូជិរូបបេះដូងពណ៌ខៀវ 💙តែមួយគត់។
អ្នកដែលជាហ្វែនខ្លាប់របស់តារាប្រុសនឹងដឹងថាអ៊ីម៉ូជិរូបបេះដូងពណ៌ខៀវជា Signature តំណាងអោយលោក kongthappeak។ សរុបមក 💙 នេះជាចំនុចចាប់ផ្តើមរបស់ពួកគេហើយ បន្តិចទៀតយើងនឹងបានអានពត៌មានល្អៗលំអិតច្រើនជាងនេះជាក់ជាមិនខាន។

អត្ថបទដោយ សា





