Duearisara រៀបចំកម្មវិធីប្រកាសប្រាប់ភេទរបស់បេប៊ីកូនកំបូង!! មិត្តភក្តិកន្លះពិភពលោករបស់នាងទាយខុសទាំងអស់!

ដំណឹងល្អរបស់អ្នកនាង​ duearisara និងអនាគតស្វាមីលោក jetsetseb កំពុងមានបេប៊ីមុនថ្ងៃមង្គលការត្រូវបានសាមីខ្លួនចេញមុខមកប្រកាសប្រាប់ជាច្រើនខែមកហើយ ប៉ុន្តែមានរឿងមួយដែលពួកគេបានលាក់ទុកមិនព្រមប្រាប់សូម្បីមិត្តភក្តិដែលស្និតស្នាលជាមួយពួកគេបំផុត។ រឿងនោះគឺរឿងភេទរបស់បេប៊ីដែលកំពុងជិតដល់ថ្ងៃកើតមកមើលពន្លឺថ្ងៃនៅលើពិភពលោក ចុងក្រោយថ្ងៃនេះតារាស្រីសម្រេចចិត្តប្រាប់អោយគ្រប់គ្នាបានដឹងដោយរៀបចំកម្មវិធីជប់លៀងយ៉ាងសប្បាយរីករាយមួយ!
បន្ទាប់ពីប្រកាសថាមានកូន ហើយដោយសាសម្រស់របស់​ duearisara ដែលជាម្តាយស្រស់ស្អាតខ្លាំង មិត្តភក្តិនិងមនុស្សជាច្រើនទស្សន៍ទាយថាកូនដំបូងរបស់តារាស្រីជាទារិកា​(ភេទស្រី) ស្ទើរមិនមាននរណាទាយថាជាកូនប្រុសនោះឡើយ។ ថ្ងៃម្សិលមិញនេះ Surprise បំផុតព្រោះអ្នកចូលរួមនាំគ្នាស្លៀកពាក់ពណ៌ផ្កាឈូកដោយជឿជាក់ ១០០%ថាជាកូនស្រី ​ប៉ុន្តែលទ្ធិផលចេញមកជាកូនប្រុស។
មិត្តភក្តិជិតស្និតទម្លាក់ទឹកមុខព្រោះទាយខុសតែក៏សប្បាយចិត្តខ្លាំងដោយសាបានឃើញមុខរបស់ប៉ាប៉ាដែលកំពុងមានក្តីសុខបំផុតពេលដែលបានកូនប្រុសជាកូនទី១។ សរុបមកកូនដំបូងរបស់ duearisara និងលោក jetsetseb ជាកូនប្រុសដែលនឹងឡើងមកគ្រងតំណែងជាអនាគត់ CEO អ្នកស្នងតំណែងធុរកិច្ចពាន់លានដុល្លារបស់ប៉ាប៉ា។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា