ឬព្រោះខកបំណងនឹងស្នេហាទើប popezaap ឆ្លើយបែបនេះ!? អ្នកគាំទ្រសោកស្តាយស្ទើរស្រក់ទឹកភ្នែកពេលអាយដលសម្រេចមិន…!!
តារាសម្តែងប្រុសដែលនៅស្ងៀមៗក៏មានមុនស្នេហ៍លោក popezaap ជាតារាប្រុសមិនសូវសម្បូរពត៌មានរឿងស្នេហាច្រើនដូចកំលោះៗជាច្រើនរូបនៅក្នុងវិស័យសិល្ប:នោះឡើយ ស្ងាត់រហូតអ្នកសាពត៌មានត្រូវតាមសាកសួរអំពីរឿងអនាគតគ្រួសារដែលគាត់ចង់បាន។ ចម្លើយរបស់តារាប្រុស Surprise អ្នកសារពត៌មាននិងហ្វែនៗយ៉ាងខ្លាំង អ្នកខ្លះលឺហើយក៏អស់សង្ឃឹមជាខ្លាំងព្រោះតែងតែស្រម៉ៃថាតារាប្រុសនឹងក្លាយជាស្វាមីក៏ដូចជាប៉ាប៉ាយ៉ាងសម្បូបែប។

នៅក្នុងកម្មវិធី Event ផ្សព្វផ្សាយផលិតផលនិងរឿងថ្មីលោក popezaap បានប្រាប់អ្នកសារពត៌មានថាគាត់មិនដែលមានគម្រោងចង់រៀបការ ករណីមានស្នេហាហើយគាត់ក៏ចង់រស់នៅជាមួយគ្នាបែបសង្សាររហូតតទៅ គាត់នឹងនិយាយជាមួយនារីសំណប់ចិត្តម្នាក់នោះអោយបានលំអិតអំពីរឿងនេះ។ តារាប្រុសបានបន្ថែមទៀតថា រឿងមានកូនមិនចាំបាច់និយាយឡើយគាត់មិនដែលគិតចង់ក្លាយជាឪពុករបស់គេឡើយ។

ឃើញទេវាជាពត៌មានដែលយើងនឹកស្មានមិនដល់ តាមដែលគាត់ធ្លាប់ចេញមុខនិយាយរឿងស្រីៗនៅក្នុងកម្មវិធីសម្ភាសន៍លោក popezaap ជាមនុស្សប្រុសដែលមានគម្រោងច្បាស់លាស់ត្រឹមត្រូវអំពីគូរអនាគតខ្លាំងណាស់ មិននឹកស្មានថាបាត់មុខមួយរយ:ធំហើយត្រឡប់មកវិញជាមួយចម្លើយដេលគួរអោយភ្ញាក់ផ្អើលយ៉ាងនេះសោះ។ មានមនុស្សច្រើនណាស់ដែលគិតថាមកពីគាត់ខកបំណងជាមួយស្នេហាដែលលួចស្រលាញ់គេតែមិនហ៊ានសារភាពនោះទើបបណ្តាលអោយគាត់រាងចាលឈប់ហ៊ានគិតរឿងមានគ្រួសារ។
អត្ថបទដោយ សា



