អបអរសាទរ! ទីបំផុតចំណងស្នេហារវាង ប៉ុបពី និងគូស្នេហ៍ រកដំណោះស្រាយឃើញហើយ!

កាលពីពេលថ្មីៗនេះ តារាសម្ដែងភេទទីបីកញ្ញា ប៉ុបពី បានបង្ហោះសាររៀបរាប់ពីចំណងស្នេហារបស់នាងនិងគូស្នេហ៍ត្រូវបានបញ្ចប់ ធ្វើឲ្យមហាជនជាច្រើនសម្ដែងការសោកស្ដាយ ព្រោះមិននឹកស្មានថាចំណងស្នេហាអ្នកទាំងពីរត្រូវបញ្ចប់ដោយបែបហ្នឹងនោះទេ។

តែយ៉ាងណាមិញស្រាប់តែពេលនេះ ប៉ុបពី បានបង្ហោះសារធ្វើឲ្យមហាជនជាច្រើនសប្បាយចិត្តឡើងវិញ ព្រោះថាពេលនេះនាងនិងគូស្នេហ៍ បានរកដំណោះស្រាយឃើញហើយ។ ក្នុងនោះ ប៉ុបពី បានរៀបរាប់ថា៖

«ក្រោយពីភ្លៀង មេឃបើកថ្ងៃ ជីវិតគូរត្រូវតែរៀនទទួលនៅការអាស្រយ័ជានិច្ចនឹងអភយ័ដល់គ្នា បើមួយខ្លាំង ត្រូវតែមួយខ្សោយ»។

ក្រោយពេលលឺបែបនេះមហាជនក៏បាននាំគ្នាអបអរសារទរដល់ ប៉ុបពី ដែលទីបំផុតនាងអាចរកដំណោះស្រាយបន្ដចំណងស្នេហ៍ជាមួយនិងគូស្នេហ៍តទៅមុខទៀតហើយ៕

អត្ថបទដោយ៖សុីវលី