ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា កាលពីពេលថ្មីៗនេះ តារាសម្ដែងថៃប្រុសល្បីឈ្មោះលោក Weir Sukollawat បានដឹកដៃអនាគតភរិយាខ្លួនទៅចុះសំបុត្រអាពាហ៍ពិពាហ៍ ត្រៀមសម្រាប់ថ្ងៃមង្គលការឆាប់ៗខាងមុខនេះ ធ្វើឲ្យហ្វេនៗជាច្រើនឃើញហើយពិតជារំភើបចិត្តយ៉ាងខ្លាំងតែម្ដង។

ក្នុងនោះផងដែរ ងាកទៅចាប់អារម្មណ៍ម្ដាយបង្កើតតារាប្រុស Weir វិញ ក្រោយពេលឃើញកូនៗដឹកដៃគ្នាទៅចុះសំបុត្រអាពាហ៍ពិពាហ៍បែបនេះ លោកស្រីក៏បង្ហាញអារម្មណ៍រំភើបចិត្ត និងបានបង្ហោះរូបភាព Weir និងអនាគតកូនប្រសារក្នុង IG Story និងរៀបរាប់សារជូនពរទៅកាន់កូនៗយ៉ាងដូច្នេះថា៖
«ជូនពរកូនទាំងពីរឱ្យជួបតែក្តីសុខក្នុងជីវិត ម៉ាក់តែងតែនៅទីនេះសម្រាប់អ្នកទាំងពីរ ស្រឡាញ់គ្នាឱ្យច្រើនៗ»
ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនកាន់តែរំភើបចិត្ត និងកាន់តែអន្ទះសារចង់ឲ្យថ្ងៃមង្គលការតារាប្រុសរូបនេះមកដល់ឆាប់ៗផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖






អត្ថបទដោយ៖ស៊ីវលី