បើកបង្ហាញមិត្តប្រុសរបស់កំពូលតារាស្រី urassayas មុនពេលជួបមិត្តប្រុសបច្ចុប្បន្ន kugimiyas!

ស្នេហាពិតពិបាករកខ្លាំងណាស់ជាពិសេសសម្រាប់មនុស្សដែលមានអាជីពជាសិល្ប:ករសិល្ប:ការិនីពីព្រោះមានមនុស្សច្រើនណាស់ដែលស្គាល់ពួកគេ ហើយមានចេតនាចង់ក្លាយជាម្ចាស់បេះដូង។ តាមពត៌មានយើងសង្កេតឃើញថាអ្នកខ្លះធ្លាប់ទាក់ទងមើលចិត្តគ្នាជាមួយមនុស្ស ៧ នាក់ហើយនៅមិនទាន់រកឃើញអ្នកដែលទុកចិត្តថានឹងអាចមកប្រើប្រាស់ជីវិតរួមគ្នាបានផង។
សម្រាប់តួឯកស្រីល្បីគ្រប់សម័យកាលគ្រប់រដូវដូចជាកញ្ញា urassayas នាងបានក្លាយជាតារាស្រីម្នាក់គត់ដែលមានមិត្តប្រុសតិចបំផុតក្នុងចំណោមតារាស្រីនៅក្នុងវិស័យសិល្ប:។ ខណ:ពេលតារាស្រីផ្សេងទៀតប្រញ៉ាប់ប្រកាសថាមានអ្នកយល់ចិត្តកំពុងសិក្សាចិត្តគ្នា ហើយក្រោយមកប្រកាសថាបែកបាក់គ្នាព្រោះមិនចុះសម្រុង កញ្ញាយ៉ាយ៉ាគ្មានពត៌មានស្នេហាជាមួយបុរសណាសូម្បីម្នាក់។
នាងចំណាយពេលច្រើនឆ្នាំណាស់ដើម្បីសង្កេតអាកប្បកិរិយាដោយមិនព្រមទទួលចូលមកពាក់ព័ន្ធនឹងនាងទាល់តែសោះ ប្រាកដចិត្តហើយទើបប្រាប់ថាលោក kugimiyas​ ជាមិត្តប្រុសតែម្នាក់ហើយក៏នឹងគ្មានអ្នកទី២ផងដែលព្រោះទាំងពីរនាក់នឹងរៀបការសាងគ្រួសារជាមួយគ្នា។ សរុបមកមុនពេលជ្រើសរើសយកលោក ណាដេត យ៉ាយ៉ាមិនដែលមានប្រវិត្តមានមិត្តប្រុស ឬទាក់ទងជាមួយនរណានោះឡើយ។ ណាដេតជាមនុស្សដំបូង ហើយក៏ជាអ្នកចុងក្រោយ!!

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា