សុខ សោម៉ាវត្តី ស្រាប់តែនិយាយបែបនេះទៅកាន់ ពេជ្រ សូលីកា ក្រោយឃើញនាងបែកបាក់ស្វាមីដូចខ្លួន!

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ពេលនេះចំណងស្នេហ៍រវាងតារាចម្រៀងស្រីល្បីឈ្មោះ ពេជ្រ សូលីកា និងស្វាមី បានបែកបាក់គ្នាហើយ តែខណៈពេលនេះអ្នកនាងនិងស្វាមី នៅតែបំពេញតួនាទីជាឪពុកម្ដាយដ៏ល្អសម្រាប់កូនប្រុសខ្លួនដូចមុនដដែល។

យ៉ាងណាមិញក្រោយពេលទទួលដំណឹងនេះហើយ មហាជន ហ្វេនៗ និងអ្នកសិល្បៈជាច្រើនសម្ដែងការសោកស្ដាយយ៉ាងខ្លាំង តួយ៉ាងដូចជាអ្នកនាង សុខ សោម៉ាវត្តី ដែលជាអ្នករួមអាជីពសិល្បៈជាច្រើន និងជាតារាស្រីដែលឆ្លងកាត់ជីវិតបែកបាក់គ្រួសារមុន នៅពេលឃើញបែបនេះ ក៏បានបញ្ចេញមតិលើកទឹកចិត្តតារាចម្រៀងរូបនេះ នៅក្រោមការផុសរបស់នាង ជាពាក្យយ៉ាងខ្លីថា ៖ «Be strong dear sis» ដែលមានន័យថា ៖ «រឹងមាំឡើងណាប្អូនស្រីសម្លាញ់»។

After Footer (Active) - damrei Mr1 Zone2

គួរបញ្ជាក់ផងដែរថា ក្រោយពេលអ្នកនាង សុខ សោម៉ាវត្តី បែកបាក់គ្រួសារមក អ្នកនៅតែបំពេញតួនាទីជាម្ដាយដ៏ល្អសម្រាប់កូនស្រី ស្របពេលដែលអ្នកនាង ពេជ្រ សូលីកា ពេលនេះក៏ជួបរឿងបែកបាក់គ្រួសារ និងកំពុងចិញ្ចឹមបីបាច់ថែរក្សាកូនប្រុសម្នាក់ដូចគ្នាផងដែរ៕

សូមទស្សនារូបភាពដូចខាងក្រោមនេះ៖

អត្ថបទដោយ៖ស៊ីវលី