ឃើញផ្អែមល្ហែមអញ្ចឹង! Siwat ទម្លាយអត្តចរិតប្រពន្ធ និងរឿងអន់ចិត្តយ៉ាងខ្លាំង!

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបច្បាស់ហើយថា សព្វថ្ងៃនេះតារាប្រុស Siwat និង ភរិយា Amy តែងតែធ្វើឲ្យមហាជននិងហ្វេនជាច្រើនចាប់អារម្មណ៍ខ្លាំងតាមរយៈបណ្ដាញសង្គមរបស់អ្នកនាងពីរ​ តាមរយៈការបង្ហាញសកម្មភាពផ្អែមល្ហែមក្នុងគ្រួសារ និងសកម្មភាពផ្សេងៗផងដែរ។

ជាក់ស្ដែងកាលពីពេលថ្មីនេះ តារាប្រុស Siwat បានចូលរួមកម្មវិធីផ្ដល់បទសម្ភាសន៍ និងជជែកកម្សាន្តមួយ ដោយក្នុងនោះលោក Siwat បានដាច់ចិត្តទម្លាយរឿងមួយប្រាប់ដល់មហាជន ដោយការពិតនៅក្រោយស្នាមញញឹម និង ក្តីសុខរបស់លោក លោក និង ភរិយាក៏ធ្លាប់មានទំនាស់ជាមួយគ្នាដែរ ពោលគឺមានពេលខ្លះលោកអន់ចិត្តនឹងភរិយាខ្លាំងបំផុត នៅពេលដែលលោកមកពីធ្វើការហត់ ចង់មានពេលឱបថើប និង នៅជាមួយប្រពន្ធ តែបែរជាត្រឡប់មកពេលណាភរិយាលោកនៅក្រៅជាមួយមិត្តភក្តិរហូត ពិសេសមកដល់បន្ទប់ពេលណាស្រវឹងពេលនោះទៀត សឹងតែពេលខ្លះកើតជាជម្លោះនឹងគ្នាខ្លាំងថែមទៀត។

After Footer (Active) - damrei Mr1 Zone2

មិនត្រឹមតែប៉ុនណោះ លោកថែមទាំងនិយាយទៀតថា លោកមិនបានយកភរិយាមកលេចសើចនោះទេ តែនេះជាការពិត ព្រោះរាល់ថ្ងៃបើនិយាយទៅភរិយារបស់លោកសឹងតែក្លាយជានារីដែលប្រមឹកលេខមួយទៅហើយ។

ក្រោយពេលលឺបែបនេះ មហាជននិងហ្វេនជាច្រើនពិតជាភ្ញាក់ផ្អើល តែក៏នៅតែសរសើរលោក Siwat ទោះបីភរិយាលោកជាមនុស្សបែបនេះក៏លោកនៅតែទ្រាំរស់នៅយ៉ាងមានក្ដីសុខផងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី