Ice Apitsada មិនបង្ហាញមុខគូស្នេហ៍ តែបែរជាទម្លាយកន្លែងជួបគ្នានិងគ្រាផ្តើមស្នេហ៍ដំបូង!

ជាការពិតណាស់​ ចាប់តាំងពីពេលដែលតតារាស្រី Ice Apitsada បង្ហាញចិញ្ចៀនពេជ្រនៅលើដៃនាងរបស់ខ្លួន ដែលបញ្ជាក់ថាជាចិញ្ចៀនដែលគូស្នេហ៍ជាបុរសក្រៅរង្វង់សិល្បៈសុំនាងរៀបការមក មហាជននិងហ្វេនជាច្រើនតែងតែចាប់អារម្មណ៍គ្រប់សកម្មភាពរបស់នាង និងចង់ឃើញមុខបុរសដែលជាគូស្នេហ៍របស់នាងយ៉ាងខ្លាំងផងដែរ។

យ៉ាងណាមិញមកទល់នឹងពេលនេះ Ice Apitsada មិនទាន់ដាច់ចិត្តបង្ហាញមុខគូស្នេហ៍ជាសាធារណៈនោះទេ តែថ្មីៗនេះនាងបានបង្ហើបដោយមិនលាក់លៀម ពីគកន្លែងដែលនាងនិងគូស្នេហ៍ជួបគ្នា ក៏ដូចជាកន្លែងផ្ដើមស្នេហ៍ដំបូងរបស់ខ្លួនយ៉ាងដូច្នេះថា៖

After Footer (Active) - damrei Mr1 Zone2

«នាងបានស្គាល់គូស្នេហ៍របស់នាងដំបូង ដោយសារតែពេលមួយ នាងបានទៅកាត់សក់នៅហាងមិត្តភក្តិរបស់នាង ដែលហាងនោះក៏ជាហាងដែលគូស្នេហ៍របស់នាងឧស្សាហ៍ទៅដូចគ្នា ហើយម្ចាស់ហាងបានថតរូបរបស់នាងដាក់ក្នុង Story ដែលជាហេតុធ្វើឱ្យគូស្នេហ៍របស់នាងឃើញ ក៏ទាក់ទងទៅមិត្តភក្តិរបស់នាងថាចាប់អារម្មណ៍នាង ចង់ជួបមុខទៀតផង តែភ្លាមៗនោះ នាងបានបដិសេធថា មិនមែនជាបុរសដែលនាងចង់បានឡើយ តែទោះជាយ៉ាងណា មិត្តរបស់នាងនៅតែជំរុញឱ្យជួបមុខសាកមើល ចុងក្រោយនាងបានទៅជួបតាមសំណើររបស់មិត្តនាងមែន  តែពេលជួបហើយនាងក៏សម្រេចចិត្តបើកឱកាសសម្រាប់ខ្លួនឯងម្តងទៀត រហូតទាក់ទងគ្នាមកទល់ពេលនេះតែម្តង»៕

សូមទស្សនារូបភាពដូចខាងក្រោមនេះ៖

អត្ថបទដោយ៖ស៊ីវលី